Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ​កំពុង​​កសាង​​​ឧបករណ៍​យោធា​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​ឈប់​បាញ់​

បានផុស

នៅ

យោងតាម​ប្រភព​ពីរ​ ​ដែល​ដឹង​ពី​ការ​វាយ​តម្លៃ​របស់​ចារកម្មអាមេរិក បាន​លើក​ឡើង​ថា​ អ៊ីរ៉ង់​បាន​ចាប់​ផ្តើមផលិតដ្រូន​មួយចំនួន​ឡើងវិញ​ អំឡុងពេល​បទឈប់បាញ់​រយៈ​ពេល​ ៦សប្តាហ៍ចាប់ផ្តើមនៅដើមខែ​មេសា ជាសញ្ញា​មួយ​ដែលទីក្រុង​តេហេរ៉ង់​កំពុង​កសាង​ឧបករណ៍​ទាំង​នោះ​យ៉ាងរហ័ស បន្ទាប់​ពី​​មាន​ការ​បំផ្លាញ​​ដោយ​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​​។

ប្រភពចំនួន​បួន បាន​​ប្រាប់សារព័ត៌មាន​ CNN នៅ​ថ្ងៃ​ទី​២១ ខែឧសភានេះពី​ចារកម្មអាមេរិក ដែល​បង្ហាញយ៉ាង​ច្បាស់​ថា​៖ « យោធាអ៊ីរ៉ង់​​កំពុង​បង្កើត​ដ្រូន​​យ៉ាង​លឿន​ ជាងការស្មាន​​ទៅ​ទៀត»​។

មីស៊ីល​របស់​ទី​ក្រុង​តេហេរ៉ង់​។ រូបភាព៖ India Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពទាំងបួន​បន្ត​ថា​ ការកសាងឡើងវិញ​នូវសមត្ថភាព​យោធា រួមទាំងការជំនួស​ទីតាំងមីស៊ីល ជើងទម្របាញ់​មីស៊ីល និង​សមត្ថភាពផលិតសម្រាប់ប្រព័ន្ធអាវុធ​សំខាន់ៗ អំឡុង​ពេល​ជម្លោះ​បច្ចុប្បន្ន​ វា​មានន័យថាអ៊ីរ៉ង់​នៅតែ​ជាការគំរាមកំហែង​​ដ៏​សំខាន់មួយ ចំពោះសម្ព័ន្ធមិត្តក្នុងតំបន់ ប្រសិនបើ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ចាប់ផ្តើម​យុទ្ធនាការ​ទម្លាក់គ្រាប់បែកជាថ្មី​។

យ៉ាង​ណា​ក៏​មានការសង្ស័យ​ពីវិសាលភាព​​នៃ​ការ​វាយ​ប្រហាររវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បាន​​ធ្វើឱ្យសមត្ថភាព​យោធា​អ៊ីរ៉ង់​ចុះ​ខ្សោយ​ក្នុងរយៈពេលវែង​ផងដែរ​។

ប្រភពមួយប្រាប់ CNN ថា​៖ « ការប៉ាន់ស្មានស៊ើបការណ៍សម្ងាត់​មួយចំនួនរបស់​សហរដ្ឋអាមេរិក​បង្ហាញថា អ៊ីរ៉ង់អាចស្តារសមត្ថភាព​វាយប្រហារដោយ​ដ្រូន​របស់​ខ្លួន​ឡើង​វិញ​យ៉ាងពេញលេញ​ក្នុងរយៈពេល ៦ខែ»។

ប្រភព​នោះ​បន្ត​ថា៖ « ការ​កសាង​​សមត្ថភាព​យោធារបស់អ៊ីរ៉ង់​ឡើង​វិញអាច​​នឹងចំណាយពេល​យូរជាងនេះ ប៉ុន្តែ​ការណ៍ពិត​ សមត្ថភាព​អ៊ីរ៉ង់លើស​ពីការ​រំពឹងទុក​ទៅទៀត​​»។

គួរ​បញ្ជាក់​ថា ការវាយប្រហារដោយដ្រូន​គឺជាក្តីបារម្ភដ៏ខ្លាំង​​សម្រាប់​សម្ព័ន្ធមិត្តក្នុងតំបន់ ប្រសិនបើអរិភាពបន្ត​ឡើងវិញ អ៊ីរ៉ង់អាចបង្កើនសមត្ថភាពផលិតមីស៊ីល ជាពិសេស​នឹង​បាញ់​ដ្រូន​បន្ថែមទៀតទៅ​​អ៊ីស្រាអែល និងប្រទេសឈូងសមុទ្រដែល​ស្ថិតនៅក្នុង​ចម្ងាយនៃប្រព័ន្ធ​អាវុធ​របស់​អ៊ីរ៉ង់​​។​

លោក ត្រាំ​ គំរាមកំហែងម្តងហើយម្តងទៀតថា​ ខ្លួន​នឹងបន្តប្រតិបត្តិការ​ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសទាំងពីរ​មិន​អាចឈានដល់​កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម រួមទាំង​ការនិយាយជាសាធារណៈ​នៅ​ថ្ងៃ​អង្គារថា លោក​នៅ​សល់មួយម៉ោង​ទៀត​ ដើម្បី​បាញ់ទម្លាក់គ្រាប់បែកឡើង​វិញ វា​មានន័យថាសមត្ថភាពយោធាអ៊ីរ៉ង់​​អាច​ដំណើរការជាថ្មី​​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម