សន្តិសុខសង្គម
អភិបាលខេត្តកណ្ដាល ជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ពន្លឿនការស្ដារប្រព័ន្ធលូ ដើម្បីបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់
លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ត្រូវពន្លឿនការស្ដារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់លំហូរទឹក និងបញ្ចៀសការជន់លិចនៅពេលមានភ្លៀងធ្លាក់មកម្ដងៗ។

ការជំរុញបែបនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ចុះពិនិត្យការស្ដារប្រព័ន្ធលូ សងខាងផ្លូវជាតិលេខ២ ចាប់ពីមាត់ស្ទឹងព្រែកត្នោត ដល់រង្វង់មូលព្រះនរាយណ៍មានប្រវែងជាង៩០០ម៉ែត្រ ស្ថិតក្នុងមួលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ អាជ្ញាធរតែងតែចុះពិនិត្យតាមប្រព័ន្ធលូ ព្រោះខ្លាចមានកាកសំណល់ផ្សេងៗដែលហូរមកតាមទឹកចូលតាមមាត់លូធើ្វអោយលំហូរទឹកមានការយឺតយ៉ាវអាចនឹងមានការជន់លិចក្នុងមូលដ្ឋាន ប៉ះពាល់ដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋ និងជន់លិចហូរចូលផ្ទះប្រជាពលរដ្ឋ។

ការចុះស្ដារប្រព័ន្ធនេះ គឺដោយសារតែប្រព័ន្ធលូខាងលើស្ទះចរន្តទឹកមិនហូរធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តដាក់ក្រុមការងារចុះស្ដារជាបន្ទាន់ ដើម្បីសម្រួលដល់លំហូរកាត់បន្ថយកាត់ជន់លិចក្នុងមូលដ្ឋាន៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ