សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងស្នេហាត្រីកោណ ឃាត់ខ្លួនឃាតកស្រី ១ នាក់ ចាក់សម្លាប់ជនរងគ្រោះនៅកោះពេជ្រ
នគរបាលជំនាញព្រហ្មទណ្ឌក្រុង បានស្រាវជ្រាវរយៈពេល ១៧ ម៉ោង រហូតឃាត់ខ្លួនស្ត្រីជាឃាតកម្នាក់ ដែលចាក់សម្លាប់ស្ត្រីម្នាក់ស្លាប់នៅលើសួនច្បារកោះពេជ្រ ដោយមូលហេតុបណ្ដាលមកពីស្នេហាត្រីកោណ។

ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចហាងសាឡន ១ កន្លែង តាមបណ្ដោយផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ ៣៣ ឆ្នាំ សញ្ជាតិ កុងហ្គោ។


ប្រភពកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្ក្រាបបានស្ត្រី សង្ស័យជនជាតិកុងហ្គោ ១ នាក់ ក្រោយធ្វើសកម្មភាពយកកូនកាំបិតចាក់ និងអារ.ក សម្លាប់ស្ត្រីរងគ្រោះ ១ នាក់ ជាជនជាតិអង់គ្លេស បណ្តាលឲ្យដេកស្លាប់លើសួនច្បារកោះពេជ្រ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺ បណ្តាលមកពីស្នេហាត្រីកោណ។ បច្ចុប្បន្ន ជនសង្ស័យ នគរបាលជំនាញ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមុនកើតហេតុ សាក្សីដែលឃើញ គឺគាត់បានជិះម៉ូតូអង្គុយលេងក្បែរកន្លែងកើតហេតុ ក៏ឃើញនារីរងគ្រោះខាងលើឈ្លោះប្រកែកយ៉ាងខ្លាំងជាមួយជនសង្ស័យ ប៉ុន្តែគាត់មិនចាប់អារម្មណ៍នោះឡើយ ហើយក៏ជិះម៉ូតូចេញទៅបាត់។ មួយសន្ទុះក្រោយមក គាត់បានជិះម៉ូតូត្រឡប់មកវិញ ឆ្លងកាត់ចំណុចកើតហេតុ ក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់លើសួនច្បារ និងសភាពលើខ្លួនពោរពេញទៅដោយឈាម និង មានកាំបិតក្បែរសព រួមទាំងម៉ូតូ ១ គ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ 1AM-7957 នៅជិតកន្លែងកើតហេតុ៕
អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


