សន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែត ឆ្មក់បង្ក្រាបទីតាំងផលិតទឹកកាធុម មួយកន្លែងឃាត់ខ្លួនជនជាតិថៃម្នាក់ និងខ្មែរពីរនាក់
ទីតាំងផលិតទឹកកាធុម មួយកន្លែងដែលមានថៅកែជាជនជាតិថៃ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឆ្មក់បង្ក្រាបកាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឆ្មក់បង្ក្រាបនេះធ្វើ ឡើងដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទៅលើទីតាំងផ្ទះពីរល្វែង ដែលស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត និងបានឃាត់ខ្លួនស្ត្រីជាថៅកែជាជនជាតិថៃម្នាក់ និងពលរដ្ឋខ្មែរចំនួន០២នាក់ និងឧបករណ៍មួយចំនួន រួមទាំងស្លឹកកាធុមជាច្រើននៅក្នុងទីតាំងផ្ទះខាងលើ។

ក្រោយការបង្ក្រាប សមត្ថកិច្ចបាននាំខ្លួនស្ត្រីជាជនជាថៃ និងបុរសជាជនជាតិខ្មែរចំនួនពីរនាក់ រួមទាំងវត្ថុតាងរួមមាន ឆ្នាំងខ្ទះ ស្លឹកកាធុម និងឧបករណ៍សម្រាប់ផលិតទឹកកាធុមជាច្រើន យកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានដែលទទួលបាន ទីតាំងផលិតទឹកកាធុមនេះ បានលួចលាក់ផលិតជាច្រើនខែមកហើយ ដើម្បីចែកចាយនៅតាមទីតាំងម៉ាត ក៏ដូចជានៅតាមទីតាំងដទៃទៀតដែលជាកន្លែងអនឡាញ ឬម៉ាតរបស់ជនជាតិថៃ ដែលនិយមប្រើប្រាស់ទឹកកាធុមនេះ។

តាមការឲ្យដឹងពីសមត្ថកិច្ចកន្លងមក ទឹកការធុមនេះ គឺជាប្រភេទញៀន ដែលធ្វើឲ្យអ្នកផឹកញៀន និងប៉ះពាល់ដល់សុខភាព មិនខុសពីសារធាតុញៀននោះទេ ហើយកន្លងមក សមត្ថកិច្ចនគរបាលក៏ដូចជាអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែបង្ក្រាបជាបន្តបន្ទាប់ លើកទីតាំងផលិតទឹកកាធុម ដែលភាគច្រើន គឺជនជាតិថៃ ជាអ្នកផលិត។

ជុំវិញហេតុការណ៍បង្ក្រាបទីតាំងផលិតទឹកកាធុមនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ ហើយក៏មិនទាន់ដឹងថា នឹងមាននីតិវិធីយ៉ាងណាចំពោះជនសង្ស័យដែលជាអ្នកបើកការផលិតខាងលើនោះឡើយ៕
អត្ថបទ៖ អពៅ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


