សន្តិសុខសង្គម
សពពលករខ្មែរម្នាក់ ដែលស្លាប់នៅប្រទេសថៃ បានបញ្ជូនមកវិញតាមច្រកអន្តរជាតិដូង
សពពលករខ្មែរម្នាក់ ដែលស្លាប់ដោយឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសថៃ ត្រូវបានសាច់ញាតិបងប្អូន ដឹកបញ្ជូនមកដល់ទឹកដីកម្ពុជាយើងហើយ ដោយកម្លាំងអន្តោប្រវេសន៍ថៃ បានសម្របសម្រួលឱ្យចេញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

កាលពេលវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងអន្តោប្រវេសន៍ថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ចេញមកតាមឃុំតេបនិមិត្ត ស្រុកពោងណាំរ៉ន ថាចាន់បូរី ដែលជាច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

សពនេះមានឈ្មោះ ហឿន ប៉ែន ភេទាប្រុស អាយុ៥៥ ឆ្នាំ ដែលស្លាប់ដោយឧបទ្ទវហេតុ ម៉ូតូជិះរេទៅបុកជនរងគ្រោះទាំងកំរោល ខណៈដែលជនរងគ្រោះកំពុងកាត់ស្មៅនៅតាមចិញ្ចើមថ្នល់ ត្រង់ចំណុចស្រុក ប៉ថង ខេត្តឈុនបូរី ប្រទេសថៃ។ ដែលនៅពេលនេះសាច់ញាតិបងប្អូនបាននាំសពទៅកាន់ស្រុកកំណើតហើយ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


