សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៨ នាក់ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ ពាក់ព័ន្ធករណី«ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់» ព្រមទាំងជួយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ កញ្ញា រហូតដល់ថ្ងៃទី ២៨ កញ្ញា ជាបន្តបន្ទាប់ រហូតជោគជ័យ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាឲ្យដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , ខេត្តស្វាយរៀង , ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យទាំង ០៨ នាក់។

មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវតាំងពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ។ លុះនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្គ្រោះជនរងគ្រោះនៅចំណុចស្ថិតក្នុងផ្លូវ ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមជនសង្ស័យទាំង ០៨ នាក់ រួមមាន ៖ ០១-ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិចិន។ ០២-ឈ្មោះ HE YE ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន។ ០៣-ឈ្មោះ HE SHUAI ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន។ ០៤-ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិចិន។ ០៥-ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ។ ០៦-ឈ្មោះ ដោម សីហា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ។ ០៧-ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ និង ០៨-ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្ដឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


