Connect with us

សន្តិសុខសង្គម

ឥទ្ធិពលគ្រឿងញៀន! បុរសវ័យ២៥ឆ្នាំម្នាក់​អារ ក សម្លាប់ប្រពន្ធ និងកូនអាយុ៩ខែ ចំណែកក្មួយស្រីអាយុ៣ឆ្នាំរបួសធ្ងន់

បានផុស

នៅ

ជនដៃដល់ជាប្ដីដោយសារស្រវឹងស្រា និងមានប្រវត្តិប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានធ្វើសកម្មភាពអារ ក សម្លាប់ប្រពន្ធ និងកូនតូចអាយុទើបតែ៩ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកក្មួយស្រីរបស់ជនរងគ្រោះ​រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្ក្រោះនៅមន្ទីរពេទ្យ។ ជនដៃដល់ជាប្ដី បន្ទាប់ពីកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

ករណីឃាត់កម្មដ៏រន្ធត់សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍មានជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស្រង់ អ៊ីហ្វុង អាយុ២៥ឆ្នាំ រស់នៅភូមិទ្រាំងក្រោម ឃុំតាអែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ចំណែកកូនស្រីឈ្មោះ លាភ លីនដាអាយុ៩ខែ។ ចំណែកជនដៃដល់មានឈ្មោះ សឿន ហេងលាភ ភេទប្រុស អាយុ២៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍បញ្ជាក់ថា មុនកើតហេតុ ជនដៃដល់ និងប្រពន្ធ រួមទាំងកូនតូច បានចេញពីផ្ទះមកយកក្មួយស្រីឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ នៅភូមិត្រាំងលើ ឃុំតាអែក ជិះម៉ូតូទាំងដឹប្រពន្ធសំដៅមកភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លុះរហូតដល់ម៉ោងប្រហែល០៣ជាងរសៀល ជនដៃដល់ជាប្ដីរៀងស្រវឹងស្រាហើយមានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀនបែកថ្នាំ បានរករឿងឈ្លោះជាមួយប្រពន្ធហើយក៏បានយកកូនកាំបិតចង់ស្រួចប្រភេទកាំបិតចិត្តបន្លែ អារ ក ប្រពន្ធបណ្ដាលឱ្យស្លាប់ និងកូនស្រីបណ្ដាអោយស្លាប់នៅមុខផ្ទះ។ ហើយអារ ក ក្មួយស្រីម្នាក់ទៀតឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ ឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

បន្ទាប់ពិកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ និងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនសង្ស័យបាននៅកន្លែងកើតហេតុបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនិតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម