Connect with us

ព័ត៌មានជាតិ

ដាក់​ឲ្យប្រើប្រាស់​សេវា​កក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា

បានផុស

នៅ

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យប្រើប្រាស់​សេវា​កក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបាន​ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញនិង រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារ​ខថយ៉ាដម៉ារីយ័ត​ភ្នំពេញ (Courtyard by Marriott Phnom Penh) ហើយអ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវអនុវត្តគោលការណ៍​ដូចខាងក្រោម៖

– អ្នកដំណើរត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ U www.courtyardphnompenh.com twinnuşu ហើយ​ត្រូវ​កក់​បន្ទប់​ស្នាក់នៅឱ្យបានមុន ០២ (ពីរ)ថ្ងៃ នៃការចេញដំណើរ។

– ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ​និងរ៉េស៊ីដង់ ឬ សណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖

1/បង្ហាញឯកសារចាំបាច់ សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា។ ឯកសារទាំងនោះមានដូចជា៖ទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែល ទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ ម៉ោង មុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព ដែលតម្រូវឱ្យអ្នកធ្វើដំណើរបរទេសទិញសេវាធានារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ព្យាបាលជំងឺកូវីដ-១៩

2/បង្ហាញឯកសារថតចម្លងបញ្ជាក់ថាបានកក់បន្ទប់ស្នាក់នៅ សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជូនដល់មន្ត្រីមានសមត្ថកិច្ច

-ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាអ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរ​ត្រូវ​តែ​សហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយ​ឡែកក​ចំពោះសេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាននោះ ប្រាក់កក់សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។ ក្នុងករណីនេះ អ្នកដំណើរត្រូវតម្កល់ប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក ដូចអ្នកដំណើរធម្មតា។

-សណ្ឋាគារដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានសុខាភិបាលដែលនៅជាធរមាន។

-អ្នកប្រើប្រាស់សេវាកម្មនេះ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមវិធានសុខាភិបាលដែលនៅជាធរមានក្នុង កំឡុងពេលធ្វើចត្តាឡីស័ក។

-ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់ និងសណ្ឋាគារ ខថយ៉ាដម៉ារីយ័តភ្នំពេញ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ព័ន្ធការអនុវត្តវិធានការសុខាភិបាល អំឡុងពេលធ្វើចត្តាឡីស័ក។

ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរខាងលើ នឹងត្រូវអនុវត្តនីតិវិធីដែល មានស្រាប់​ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម