ព័ត៌មានជាតិ
ចាប់ឃុំខ្លួនអ្នកលក់ផ្ទះខ្យល់ម្នាក់យកប្រាក់គេ១៦មុឺនដុល្លារ
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២១ លោក យ៉ាន សុភាព ចៅក្រមសាលាដំបូងរាជជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ អួង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធបទល្មើសលក់ផ្ទះខ្យល់យកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែពុំមានផ្ទះអោយគេ។

ជនជាប់ចោទឈ្មោះ អួង សុភ័ក្រ មានស្រុកកំណើត នៅឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត និងមានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ១១បេ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមដីកាសម្រេចឃុំខ្លួន តុលាការបានដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ តាមមាត្រា៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីលក់ផ្ទះខ្យល់មួយឱ្យអ្នកដទៃយកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែមិនមានផ្ទះឱ្យគេទេ ទើបម្ចាស់ប្រាក់សម្រេចប្ដឹងមកសមត្ថកិច្ច និងតុលាការ។

នគរបាលបានបញ្ជាក់ឱ្យដឹងថា ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីព្រលប់ថ្ងៃទី២២ ខែកក្ដដានេះ តាមសេចក្ដីសម្រេចរបស់តុលាការ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


