កីឡា
ក្រសួងអប់រំ ប្រកាសគោលការណ៍ ៧ ចំណុចត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ
អគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគោលការណ៍ ៧ ចំណុច ពីការត្រៀមលក្ខណៈរបស់ប្រតិភូ និងអត្តពលិកកម្ពុជា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

ការប្រកាសរបស់ អគ្គនាយកដ្ឋានកីឡា បានធ្វើឡើងនៅថ្ងៃ អង្គារ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាជនកម្ពុជាជាច្រើន បង្ហាញការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាពរបស់អត្តពលិក កម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅ ថៃ នាខែ ធ្នូ ស្របពេលស្ថានភាពព្រំដែនរវាងប្រទេសទាំង ២ កំពុងនៅបន្តមានភាពតានតឹងនៅឡើយ។
ឆ្លើយតបនឹងការព្រួយបារម្ភរបស់ប្រជាជន កម្ពុជា អគ្គនាយកដ្ឋានកីឡាបានប្រកាសពីលក្ខខណ្ឌ ៧ ចំណុច ស្តីពីការត្រៀមលក្ខណៈរបស់ប្រតិភូកីឡាកម្ពុជាដូចតទៅ។
១. ការប្រកួតកីឡាស៊ីហ្គេមស្ថិតនៅក្រោមបទបញ្ញាត្តិរបស់សហព័ន្ធកីឡាស៊ីហ្គេម អនុលោមតាមធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសសមាជិក មិនមែនជាព្រឹត្តការណ៍របស់ប្រទេសណាមួយផ្តាច់មុខឡើយ។
២. អនុវត្តទៅតាមគោលការណ៍កីឡាអន្តរជាតិ និងធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានរៀបចំសកម្មភាពចំពោះកិច្ចដោះស្រាយ វិវាទ ដោយមានអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក ឬនាយបេសកកម្ម និងតំណាងអូឡាំពិកប្រចាំការ។
៣. ថ្នាក់ដឹកនាំប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តាគមន៍ពិសេសពិនិត្យតាមដាន វាយតម្លៃសភាពការណ៍ និងទំនាក់ទំនងភ្លាមៗជាមួយក្រុមការងារទទួលបន្ទុករបស់ភាគីថៃ និងបានរៀបចំផែនការគ្រប់ជ្រុងជ្រោយចំពោះសុវត្តិភាពអត្តពលិក និងការគ្រងគ្រងពេលមានវិបត្តិ។
៤. ក្រុមអន្តាគមន៍ពិសេស បានដាក់អនុវត្តគោលការណ៍ណែនាំតឹងរឹង និងយន្តការសន្តិសុខ ចំពោះប្រតិភូនិងក្រុមកីឡា ដើម្បីធានាសន្តិសុខក្នុងពេលស្នាក់នៅ-ធ្វើដំណើរ និងសុវត្ថិភាពក្នុងពេលប្រកួត។
៥. ក្រុមការងារចុះត្រួតពិនិត្យគ្រប់ការប្រកួតទាំងអស់ ករណីមានបញ្ហាកើតឡើង ភាពមិនប្រក្រតី និងពិនិត្យនីតិវិធីប្ដឹងនៅនឹងកន្លែង។ ចំពោះ ករណីកម្រិតធ្ងន់ធ្ងរ ក្រុមការងារនឹងពិនិត្យនីតិវិធីបញ្ចូនប្រតិភូកីឡាត្រលប់មកកម្ពុជាវិញ។
៦. ក្រុមកីឡា ដែលប្រកួតចប់ភ្លាម ត្រូវរៀបចំធ្វើដំណើរត្រលប់មកកម្ពុជាវិញ។
៧. ការចូលរួមរបស់ប្រតិភូកីឡាកម្ពុជាជាយុទ្ធនាការការទូតដើម្បីកិត្សានុភាពជាតិលើឆាកអន្តរជាតិ និងបញ្ជូនសារទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទ៖ សេម កុសល
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


