កីឡា
អ្នកគាំទ្រថៃ ចោទ អាជ្ញាកណ្តាលលម្អៀង ទើប ក្រុម U22 ថៃ ចាញ់ វៀតណាម យប់មិញ
ជ័យជម្នះដ៏តានតឹងរបស់ក្រុមបាល់ទាត់ វៀតណាម អាយុក្រោម ២២ ឆ្នាំ លើក្រុមម្ចាស់ផ្ទះ ថៃ អាយុក្រោម ២២ ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម លើកទី ៣៣ បានធ្វើឲ្យអ្នកគាំទ្រ ថៃ ជាច្រើនបាននាំគ្នាចោទប្រកាន់ អាជ្ញាកណ្ដាលមានភាពលំអៀងលើក្រុមភ្ញៀវ។

ក្រុម U22 វៀតណាម បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បន្ទាប់ពីយកឈ្នះក្រុម U22 ថៃ ដោយការវាយបកក្នុងលទ្ធផល ៣-២។ ជ័យជម្នះនេះបានធ្វើឲ្យពួកគេឈ្នះមេដាយមាសកីឡាបាល់ទាត់បុរសក្នុងកីឡា ស៊ីហ្គេម លើកទី ៣៣ ឆ្នាំ ២០២៥។
ទោះជាយ៉ាងណា ជ័យជម្នះរបស់ក្រុម ដែលដឹកនាំដោយគ្រូបង្វឹកលោក Kim Sang Sik បានជួបប្រទះនូវការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រថៃ។ ពួកគេអះអាង ថា ក្រុមរបស់ពួកគេចាញ់ ដោយសារការកាត់ក្តីលំអៀងរបស់លោកអាជ្ញាកណ្តាល។

ក្រោយបញ្ចប់ការប្រកួត មានអ្នកគាំទ្រ ថៃ មួយចំនួនបញ្ចេញមតិលើលោកអាជ្ញាកណ្តាល ថា៖
«អាជ្ញាកណ្តាលអន់ណាស់ ហើយមិនសមដឹកនាំការប្រកួតបានទេ»។
«អាជ្ញាកណ្ដាលទើបជាគន្លឹះសំខាន់ ហាហា។ ព្រោះបើថៃឈ្នះ វៀតណាមនឹងបន្តត្អូញត្អែរ និងតវ៉ាទៀត»៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Thao
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


