Connect with us

កីឡា

ទ្រាំលែងបាន កីឡាករថៃ ចេញមុខបកអាក្រាត ស៊ីហ្គេម នៅថៃខ្លួនឯងពី​ការ​លក់លទ្ធផល

បានផុស

នៅ

អ្នកប្រដាល់មួយថៃ Chalongchai Minindi បានចេញមុខបកអាក្រាតការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅប្រទេស ថៃ ដែលជាប្រទេសកំណើតរបស់ខ្លួន បានប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីរូបគេមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាសក្នុងការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម។

កីឡាករ Chalongchai Minindi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣៣ ដែលកំពុងធ្វើឡើងនៅប្រទេស ថៃ ក្រៅតែអំពីការរៀបចំដ៏រញ៉េរញ៉ៃ និងច្របូកច្របល់ ឥឡូវនេះភាពអយុត្តិធម៌ និងការលម្អៀងលទ្ធផល ក៏កំពុងក្លាយជាបញ្ហាចោទខ្លាំងផងដែរសម្រាប់ក្រុមអត្តពលិកប្រទេសផ្សេងៗដែលមកចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីកីឡាកររបស់ប្រទេស ថៃ ខ្លួនឯងផ្ទាល់​ពេលនេះ ក៏ត្រូវបានអះអាង​​ថា បានជួបរឿងអយុត្តិធម៌​ដែរ។

កីឡាករ Chalongchai បានទម្លាយវាំងននខ្មៅមួយអំពីការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម ថា បានរៀបចំលទ្ធផលទុកជាមុន។ កីឡាករបានអះអាងទាំងតូចចិត្តតូចថ្លើម ថា រូបគេបានខំប្រឹងប្រែងណាស់ ដើម្បីចង់ដណ្តើមមេដាយមាសក្នុងកីឡាស៊ីហ្គេមលើកទី ៣៣ នេះ ដែលជាឱកាសចុងក្រោយរបស់គេ ប៉ុន្តែជាអកុសល មេដាយមាសត្រូវបានទិញដោយខាង ម៉ាឡេស៊ី ទៅហើយ។ ដូច្នេះហើយទើបគេមិនអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសបាន។

កីឡាករ Chalongchai Minindi

ពាក់ព័ន្ធរឿងនេះ កីឡាករបានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ដូច្នេះ ថា៖ «ខ្ញុំសូមអភ័យទោសចំពោះមនុស្សគ្រប់គ្នាផងដែរ។ រឿងអកុសលនេះបានកើតឡើងលើខ្ញុំផ្ទាល់។ ខ្ញុំបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីស៊ីហ្គេម​នេះ​ ប៉ុន្តែចុងក្រោយ ខ្ញុំមានអារម្មណ៍ថា ការខិតខំទាំងអស់គឺអស់កម្លាំងដោយឥតប្រយោជន៍។ (ជាដំបូង សូមអនុញ្ញាតឱ្យខ្ញុំបញ្ចេញអារម្មណ៍បន្តិច) មុនពេលប្រកួត មានគ្រូបង្វឹកម្នាក់បានប្រាប់ខ្ញុំថា ប្រភេទទម្ងន់ ៥១ គីឡូក្រាម ដែលជាទម្ងន់ខ្ញុំប្រកួត នឹងត្រូវបានកំណត់លទ្ធផល (ទិញលទ្ធផល) ឲ្យប្រទេសម៉ាឡេស៊ីឈ្នះមេដាយមាស។ ហើយដូចដែលអ្នកទាំងអស់គ្នាបានឃើញហើយ នោះជាលទ្ធផលដែលបានកើតឡើង»។

គួរបញ្ជាក់ថា កីឡាករម្ចាស់ផ្ទះ ថៃ Chalongchai Minindi បានទទួលមេដាយសំរឹទ្ធក្នុងកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាករ ហ្វីលីពីន Rafael Yasay ដោយពិន្ទុនៅវគ្គពាក់កណ្តាផ្តាច់ព្រ័ត្រ។ ខណៈការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស កីឡាករ ហ្វីលីពីន Rafael Yasay ត្រូវជួបជាមួយកីឡាករ ម៉ាឡេស៊ី Insyad Rumijam៕

ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម