កីឡា
កីឡាករ កីឡាការិនីថៃ ខកចិត្តរឿងប្រាក់រង្វាន់ ក្រោយរដ្ឋាភិបាលរបស់ខ្លួនមិនគោរពតាមការសន្យា
សហព័ន្ធកីឡានីមួយៗ រួមជាមួយកីឡាករ កីឡាការិនីថៃ ជាច្រើន បាននាំគ្នាតវ៉ា និងសម្តែងការខកចិត្ត បន្ទាប់ពីរដ្ឋាភិបាលក្បត់ពាក្យសន្យាពីការផ្តល់ប្រាក់រង្វាន់ តាមរយៈការដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣។

យោងតាមសារព័ត៌មាន វៀតណាម Thap Cam TV បានឱ្យដឹង ថា មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣៣ រដ្ឋាភិបាល ថៃ បានសន្យានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាទឹកប្រាក់ សម្រាប់មេដាយមាស ចំនួន ១៦,០០០ ដុល្លារអាមេរិក, មេដាយប្រាក់ ចំនួន ៦,៤០០ ដុល្លារអាមេរិក និងមេដាយសំរឹទ្ធ ចំនួន ៤៨០០ ដុល្លារអាមេរិក។
ទោះបីជាយ៉ាងណា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣៣ បានបញ្ចប់ អត្តពលិក ថៃ ទាំងអស់មិនបានទទួលប្រាក់រង្វាន់ដូចការសន្យានោះទេ ដោយថយចុះជិត ៤០%។ អ្នកដណ្តើមបានមេដាយមាស ទទួលបានទឹកប្រាក់ត្រឹម ៩,៦៥៥ ដុល្លារអាមេរិក, មេដាយប្រាក់ ទទួលបានទឹកប្រាក់ ៤,៨០០ ដុល្លារអាមេរិក និងសំរឹទ្ធ ទទួលបានទឹកប្រាក់ ២,៤០០ ដុល្លារអាមេរិក។

ចំពោះការបន្ថយប្រាក់រង្វាន់នេះ មូលនិធិអភិវឌ្ឍកីឡាជាតិថៃ (NSDF) បានពន្យល់ ថា តាមស្ថានភាពបច្ចុប្បន្ន ម្ចាស់មេដាយមាសអាចទទួលបានប្រាក់រង្វាន់អតិប្បរមាត្រឹម ៩,៦៥៥ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសាររដ្ឋាភិបាលកំពុងផ្តោតអាទិភាពលើការគាំទ្រប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់។
យ៉ាងណាមិញ បើក្រឡេកមកមើលសហព័ន្ធកីឡានីមួយ រួមជាមួយអត្តពលិកថៃ ទាំងអស់ គឺមិនសុខចិត្តនោះទេ ហើយពួកគេក៏បានធ្វើការតវ៉ាផងដែរ។ ជុំវិញរឿងនេះ ប្រធានក្រុមបាល់ទះជម្រើសជាតិ ថៃ Kissada Nilsawai បានសារភាពត្រង់ៗ ថា «រូបគេពិតជាខកចិត្តខ្លាំង»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


