Connect with us

កីឡា

លោក​ MCCONKEY នៅ​ ១០-២០នាទី​ដំបូង​កីឡាករ​របស់​លោក​មួយ​ចំនួន​​លេង​មាន​អារម្មណ៍ភ័យ

បានផុស

នៅ

គ្រូ​បង្វឹក​ក្លឹ​ប​បាល់ទាត់​ព្រះខ័នរាជ្យស្វាយរៀង​ ថា​ការ​ប្រកួត​នៅ​ ១០-២០នាទី​ដំបូងកីឡាករមួយ​ចំនួន​​លេង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី២​ ម្នាក់ៗ​ចាប់​ផ្ដើម​លេង​ដោយ​ទំនុក​ចិត្ត​ឡើង​វិញ និង​លេងដាក់​សម្ពាធខ្លាំង​លើ​គូ​ប្រកួត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ MCCONKEY

លោក​ MCCONKEY បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ លោក​មាន​មោទកភាព​ចំពោះ​ក្រុម​ព្រះខ័នរាជ្យស្វាយរៀង​ជា​ពិសេស​នោះ​ការ​ខំប្រឹង​គ្រប់​បែប​យ៉ាង​របស់​ម្នាក់ៗ​ដើម្បី​ស្វែង​រក​ជ័យជម្នះក្នុង​ការ​ប្រកួត​នេះ។​ កូន​ក្រុម​ធ្វើ​បាន​ល្អ​ពិសេស​នោះ​នៅ​វគ្គ​ទី២​ ដែល​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​គូ​ប្រកួត​។​ ការ​ប្រកួត​តាំង​នាទី​ដំបូង​រហូត​ដល់​ជិត​ចុង​បញ្ចប់​ការ​ប្រកួត​កូន​ក្រុម​ធ្វើ​បាន​ល្អ​ស្ទើរ​តែ​ឈ្នះ​នៅ​ប្រកួត​នេះ​ទៅ​ហើយ​ដូច​បាន​ឃើញ​ស្រាប់។​

ទិដ្ឋភាពប្រកួត

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ចាប់​ផ្ដើម​នៅ​ ១០-២០នាទី​ដំបូងកីឡាករ​មួយ​ចំនួន​ហាក់​មាន​អារម្មណ៍ភ័យ​បន្តិច​ ប៉ុន្តែ​នៅ​វគ្គ​ទី២​ ពេល​ក្រុម​ដាក់​សម្ពាធ​លើ​ Johor​ ខ្លាំង​វិញ​កូន​ក្រុម​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​ និង​លេង​កាន់​តែ​ល្អ​​​។​ ជំនួប​មួយ​នេះ​បើ​ទោះ​ជា​ក្រុម​ភ្ញៀវ​មិន​សូវ​ដាក់​កីឡាករ​ល្អៗ​ខ្លាំង​មែន​ ប៉ុន្តែ​ជា​ការ​ប្រកួត​ប្រជែង​ខ្ពស់​មួយ​ផង​ដែរ​ និង​បាន​បញ្ជាក់​ដល់​ក្រុម​ផ្សេងៗ​ទៀត​ពី​សមត្ថភាព​របស់​ព្រះខ័នរាជស្វាយរៀង​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ខាង​មុខ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​លើក​ទី៣​ របស់​ព្រះខ័នរាជ្យស្វាយរៀង​ ជា​មួយ​ក្រុម​ខ្លាំង​ Johor Darul Ta’zim នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B នេះ​បាន​ត្រឹមស្មើ​គ្នា​ ២-២ ប៉ុណ្ណោះ​នៅ​យប់​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ឯពហុ​កីឡដ្ឋាន​មរតកតេជោ។​ ក្រុម​​ម៉ាឡេស៊ី​ Johor កំពុង​ឈរ​លេខ១​ មាន​ ៧ពិន្ទុ​ ខណៈ​ ព្រះខ័នរាជ្យស្វាយរៀង​ ឈរ​ចំណាត់​ថ្នាក់​លេខ៣​ មាន​ ៤ពិន្ទុ៕​

សន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម