Connect with us

កីឡា

សប្បាយ​ភ្នែក! ការ​ប្រកួត​បាល់ទះ​នារី​ថ្នាក់​ជាតិ ចាប់​ផ្តើម​ថ្ងៃ​ស្អែក​ មាន ៤ គូ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​​​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ ផ្នែក​នារី ចាប់​ផ្តើម​ថ្ងៃ​ត្រង់​ នា​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​នារី​ចំនួន ៨ ក្រុម​ត្រូវ​បាន​បែង​ចែង​ជា ២ ពូល គឺ ពូល A មាន ៤ ក្រុម និង​ពូល B មាន ៤ ក្រុម។ ការ​ប្រកួត​​ជុំ​ដំបូង​គឺ សន្សំពិន្ទុ​ក្នុង​ពូល ដោយ​ក្រុម​នីមួយ​ៗ​ត្រូវ​លេង​ចំនួន ៣ ប្រកួត។ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១ និង លេខ ២ នៃពូល​នីមួយ​ៗ​​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ប្រកួត​វគ្គ​ខ្វែង។

នៅ​វគ្គ​ខ្វែង ក្រុម​លេខ ១ ពូល A ត្រូវ​ប៉ះ ក្រុម​លេខ ២ ពូល B ហើយ​ក្រុម​លេខ ១ ពូល B ត្រូវ​ប៉ះ​ក្រុម​លេខ ២ ពូល A ដើម្បី​​យក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក្រុម​ចាញ់​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣។

ក្រុម​ដែល​ត្រូវ​បានចាត់​ជា​ក្រុម​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ ក្រុម​បាល់ទះ​នារី​នៃ​មន្ទីរអប់រំ ខេត្ត​ពោធិ៍សាត់ ពី​ព្រោះ​ពួក​គេ​ជា​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ជាតិ​ កាល​ពី​ឆ្នាំ ២០២៤។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​រយៈ​ពេល​ប្រមាណ​ជិត ២ ឆ្នាំ​ចុង​ក្រោយ​នេះ មិន​សូវ​មាន​ការ​ប្រកួត​ផ្លូវ​ការ​ធំ​ៗ​ទេ ដូច្នេះ​សមត្ថភាព​អាច​មាន​ការ​ប្រែ​ប្រួល។

ទន្ទឹម​ជា​មួយ​គ្នានេះ ​សាលា​រៀន​ឯកជន​ជា​ច្រើន​បាន​ផ្តោត​លើ​ការ​រៀបចំ​ឲ្យ​មាន​ក្រុម​បាល់ទះ​នារី ហើយ​មាន​សកម្មភាព​ប្រកួត​ជា​បន្ត​បន្ទាប់ ដូច្នេះ​​ការ​ប្រកួត​ឆ្នាំ​​នេះ​ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

វគ្គ​សន្សំពិន្ទុ​ពូល A

  • ក្រុម​នារី Mahajak vs ក្រុម​នារីក្រសួង​មហា​ផ្ទៃ (វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់)
  • ក្រុម​នារី​ស្នងការរាជ​ធានី​ភ្នំពេញ vs ក្រុម​នារី CIA First INTL School (ម៉ោង ២ រសៀល)

វគ្គ​សន្សំពិន្ទុ​ពូល B

  • ក្រុម​នារី​ខេត្ត​កណ្តាល vs ​ក្រុម​នារី​អកសមុទ្រ (ម៉ោង ៤ រសៀល)
  • ក្រុម​នារីមន្ទីរ​អប់រំ​រាជ​ធានី​ភ្នំពេញ vs ក្រុម​នារី​ខេត្ត​ពោធិ៍សាត់ (ម៉ោង ៦ ល្ងាច)

ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​ផ្នែក​នារី

  • ជើង​ឯក៖​ ទទួល​បាន ១៥ លាន​រៀល
  • លេខ២៖ ទទួល​បាន ៨ លាន​រៀល
  • លេខ៣៖ ទទួល​បាន ៤​ លាន​រៀល
  • លេខ៤៖ ទទួល​បាន ២ លាន​រៀល

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម