Connect with us

កីឡា

អាជីព​កីឡា​បាល់ទះ​របស់​ ឡាង​ រាសីកែវ​ ផ្ដើម​ចេញ​ពី​ការ​លេង​តំណាង​ខេត្ត​ក្នុង​កីឡា​ជាតិ​លើក​ទី១​

បានផុស

នៅ

ដៃ​ប៉ះសេ​ឆ្នើម​របស់​ក្រុម​បាល់ទះ​ស្នងការ ន.ប រាជធានីភ្នំពេញ​ ឡាង​ រាសីកែវ​ ថា​អាជីព​កីឡា​របស់​ខ្លួន​ផ្ដើម​ចេញ​ពី​ការ​លេង​តំណាង​ឲ្យ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី១​ អំឡុង​ឆ្នាំ​២០១៦​ បន្ទាប់​ពី​គ្រូៗ​មើល​ឃើញ​សមត្ថភាព​អាច​បណ្ដុះបណ្ដាល​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡាង​ រាសីកែវ​ និង​អ្នក​គាំទ្រ

កីឡាករ​ ឡាង​ រាសីកែវ​ បាន​ឲ្យ​ដឹង​ថា​ មុន​ឈាន​ចូល​ក្នុង​ក្លឹប​អាជីព​រូប​គេ​គ្រាន់​តែ​ជា​អ្នក​ប៉ះសេ​ក្នុង​ភូមិ​ និង​លេង​តាម​សាលា​ និង​តំណាង​ខេត្ត​ប៉ុណ្ណោះ។​ ចំពោះ​សមត្ថភាព​លេង​​វិញ​គឺ​មិន​ជា​ខ្លាំង​ ឬ​លេចធ្លោ​ដូច​កីឡាករ​ដទៃ​នោះ​ឡើយ​ ពោល​គ្រាន់​តែ​ជា​អ្នក​លេង​សាមញ្ញ​មួយ​រូប​ប៉ះសេឲ្យ​ស្មាត់ក្នុង​ភូមិ​តែ​ប៉ុណ្ណោះ។​

ឡាង រាសីកែវ​ និង​ពាន​ក្រឡាហោម

ដៃប៉ះ​សេ​ឆ្នើម​របស់​ក្រុម​ស្នងការ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​មាន​ការ​មើល​ឃើញ​ពី​រៀមច្បង​ចាស់ៗ​ និង​គ្រូ​ផង​នោះ​ក្លឹប​បាល់ទះ​វិសាខា​ក៏​បាន​ហៅ​ឲ្យ​ធ្វើ​តេស្ត​សមត្ថភាព​ និង​មាន​ឱកាស​បាន​ចូល​ហ្វឹកហាត់​ជា​អាជីព​តាំង​ពី​អំឡុង​ចុង​ឆ្នាំ​២០១៦​ នោះ​រហូត​ដល់​ ឆ្នាំ​២០២៣។​ ចូល​ជំរុំ​ហ្វឹកហាត់​ និង​មាន​ការ​បង្ហាត់​តាម​បែប​ស្ដង់ដា​នៅ​ទីនោះ​​បាន​ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​បទ​ពិសោធ​ និង​ចំណេះដឹង​ សមត្ថភាព​លេង​បាល់​ទះ​ជា​អាជីព​រហូត​មក​ដល់​ពេល​នេះ។​

ឡាង រាសីកែវ និង​មិត្តរួមក្រុម

បញ្ជាក់​ដែរ​ថា​ ឡាង​ រាសីកែវ​ ជា​អតីត​កីឡាករ​របស់​ក្លឹប​បាល់ទះ​វិសាខា​អំឡុង​ចុង​ឆ្នាំ​២០១៦​ រហូត​ដល់​ ២០២៣​ ទើប​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្លឹប។​ រូប​គេ​ជា​កីឡាករ​ប៉ះ​សេ​ឆ្នើម​មួយ​រូប​ដែរ​នៅ​កម្ពុជា​ និង​កំពុង​ប្រកប​អាជីព​ជា​មួយ​ក្រុមបាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ។​ អំឡុង​ដើម​ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​រូប​គេ​រួម​ជា​មួយ​មិត្ត​រួម​ក្រុម​ដណ្ដើម​បាន​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ជូន​ក្លឹប​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម