Connect with us

កីឡា

Man​ City​ បង្កើត​ប្រវត្តិ​សាស្ត្រ​ដំបូង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ UCL​ ក្រោយ​ឈ្នះ​ PSG​ ពីរ​ជើង​៤-១​

បានផុស

នៅ

ក្រុមមេឃខៀវ  Manchester City បាន​ឡើង​​​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​ Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ Guardiola បន្ទាប់​ពី​យក​ឈ្នះ​ PSG  ទាំង​ពីរ​ជើង ៤-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី​២​យប់​មិញ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន Man City បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្ញៀវ PSG ២​គ្រាប់​ដោយ​មិន​ឲ្យ​​គូ​ប្រជែង​​ត​ដៃ​បាន​​សូម្បី​មួយ​គ្រាប់​ឡើយ។ គ្រាប់​បាល់​ទាំង​ពីរ​នេះ​ជា​គុណ​សម្បត្តិ​របស់​កីឡាករ​តែ​ម្នាក់​គត់​គឺ ​Riyad Mahrez  ដែល​រក​បាន​នៅ​វគ្គ​ទី​១​​មួយ​គ្រាប់ និង​វគ្គ​ទី​២​មួយ​គ្រាប់។

កាល​ពី​ជើង​ទី​១ នៅ​ទឹក​ដី​របស់​ PSG ក្រុម​ខ្លាំង​របស់​អង់គ្លេស​បាន​យក​ឈ្នះ​២-១ ដែល​ពេល​នោះ Riyad Mahrez  ក៏​បាន​១​គ្រាប់​ដែរ  ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-១។

ក្រៅ​ពី​រក​គ្រាប់​បាល់​មិន​បាន​ហើយ ក្រុម​ភ្ញៀវ PSG បាត់​បង់​កីឡាករ​ម្នាក់​ទៀត​នៅ​វគ្គ​ទី​២ បន្ទាប់​ពី​ខ្សែ​បម្រើ​ Angel Di Maria ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន។

វា​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​ Manchester City ដែល​បានឈាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ Champions League ពោល​​​គឺ​រយៈ​ពេល​១៤១​ឆ្នាំ បន្ទាប់​ពី​ក្លឹប​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ជា​ផ្លូវ​នៅ​ឆ្នាំ​១៨៨០។

City ក៏​ជា​ក្លឹប​​មមក​ពី​អង់គ្លេស​ទី​១​ដែល​បាន​ឈ្នះ​ការ​ប្រកួត​៧​លើក​ជាប់​គ្នា​នៅ​ពាន​រង្វាន់ Champions League ឬ​ European Cup។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Man City នឹង​ត្រូវ​ជួប​រវាងក្រុម Chelsea ឬ​ Real Madrid ដែល​ត្រូវ​ប្រកួត​ជើង​ទី​១​យប់​នេះ បន្ទាប់​ពី​ជើង​ទី​១​​​ស្មើ​គ្នា ១-១៕​

អត្ថបទ៖ វីរបុត្រ
ប្រភពរូប​​៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៨ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម