កីឡា
សហព័ន្ធបាល់ទាត់រុស្ស៊ី យល់ព្រមបន្តនៅក្រោម UEFA មិនផ្លាស់មក AFC នោះទេ
សហព័ន្ធបាល់ទាត់រុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចចិត្តបង្កើតកិច្ចព្រមព្រៀងជាមួយសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដើម្បីឲ្យក្រុមបាល់ទាត់រុស្ស៊ី អាចវិលត្រឡប់ចូលប្រកួតវិញបាន ក្រោយត្រូវបានដាក់បម្រាមដោយសារសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន។

ប្រធានសហព័ន្ធបាល់ទាត់រុស្ស៊ី លោក Alexander Dyukov បាននិយាយថា៖ “វាពិតជាសំខាន់ណាស់សម្រាប់យើង ដែលអាចចូលរួមប្រកួតជម្រុះ FIFA World Cup 2026។ យើងកំពុងព្យាយាមធ្វើកិច្ចការនេះឲ្យបាន”។
ជុំវិញសំណួរដែលសួរថាតើរុស្ស៊ី អាចងាកមកចូលរួមជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ឬយ៉ាងណានោះ លោក Alexander បានបញ្ជាក់ថា មិនមានការលើកយកមកពិភាក្សានោះទេ។

រុស្ស៊ី ស្ថិតក្នុងចំណោមសមាជិកទាំង ៥៥ នៃ UEFA ហើយពានចុងក្រោយដែលក្រុមជម្រើសជាតិរុស្ស៊ី បានចូលរួមគឺពានទ្វីបអារ៉ុប UEFA Euro 2022 ដែលធ្វើឡើងកាលពីឆ្នាំ២០២១ (លើកពេលដោយសារកូវីដ)។ ប៉ុន្តែក្រោយរុស្ស៊ី ចាប់ផ្ដើមសង្រ្គាមលើអ៊ុយក្រែន នាខែកុម្ភៈ ២០២២ មក រុស្ស៊ី បានទទួលរងទណ្ឌកម្មជាច្រើន ដែលក្នុងនោះក៏មានវិស័យកីឡាផងដែរ។ FIFA និង UEFA បានដករុស្ស៊ី ចេញពីពានរង្វាន់នានា ដែលរួមបញ្ចូលទាំងក្រុមជម្រើសជាតិ និងក្លឹបបាល់ទាត់នៅរស្ស៊ី៕

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


