កីឡា
UEFA នឹងមិនធ្វើតាមគោលការណ៍បន្ថែមនាទីថ្មីរបស់ Premier League
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Zvonimir Boban និយាយថា ច្បាប់បន្ថែមម៉ោងថ្មីនៅក្នុងបាល់ទាត់អង់គ្លេសគឺមិនសមហេតុផលទេ ហើយក៏នឹងមិនត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតនៅទ្វីបអឺរ៉ុបដែរ។
ស្ថាប័នអាជ្ញាកណ្តាលរបស់ប្រទេសអង់គ្លេសហៅកាត់ថា PGMOL បានជ្រើសរើសប្រើប្រាស់ការបន្ថែមពេលវេលាឲ្យច្រើនក្នុងការប្រកួតចាប់ពីរដូវកាលនេះ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយពេលវេលា សម្រាប់ការអបអរគ្រាប់បាល់ ការផ្លាស់ប្តូរកីឡាករ និងការរងរបួស ប៉ុន្តែកីឡាករ និងអ្នកចាត់ការមួយចំនួនបានរិះគន់ការផ្លាស់ប្តូរនេះ។

ក្នុងនោះលោក Boban ប្រធានក្រុមដ៏ល្បីរបស់ក្រូអាតកាលពីឆ្នាំ ១៩៩៨ បាននិយាយថា វាពិតជាមិនទំនងទាល់តែសោះ។ វាទាក់ទងនឹងបញ្ហាសុខភាពរបស់កីឡាករ វាជាសោកនាដកម្មដ៏ធំមួយ ពីព្រោះពួកគេបន្ថែមម៉ោងជិត១២, ១៣, និង១៤ នាទីបន្ថែមទៀត។ ការប្រកួតក្នុងប្រទេសអង់គ្លេសជាញឹកញាប់បានដំណើរការលើសពី ១០០នាទីចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការថ្មីនេះ។
លោក Boban បានបន្តថា៖«នៅពេលអ្នកលេងបាន ៦០, ៦៥ នាទី។ ខ្ញុំអាចនិយាយបានពីបទពិសោធរបស់ខ្ញុំ ជាពិសេសក្នុងនាមជាខ្សែបម្រើ នៅពេលអ្នកអស់កម្លាំង គឺអ្នកត្រូវប្រឹងលេង ៣០នាទីចុងក្រោយទៀត ដើម្បីដល់ម៉ោងបញ្ចប់ការប្រកួត។ បន្ទាប់ពីចប់ ៩០នាទីហើយមាននរណាម្នាក់មកបន្ថែមម៉ោង ១៥នាទីឲ្យអ្នកលេងទៀតគឺជារឿងមិនល្អទាល់តែសោះ។ ជាញឹកញាប់ខ្ញុំបាននិយាយរិះគន់អំពីការវិភាគ និងការប្រកួតច្រើនពេក វាក៏មិនមែនជារឿងល្អដែរ»។
ចំពោះប្រធានអាជ្ញាកណ្តាលរបស់ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA លោក Roberto Rosetti បានគាំទ្រការលើកឡើងរបស់លោក Boban និងបានបន្ថែមថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបបានធ្វើការអស់រយៈពេល៥ឆ្នាំដើម្បីរកដំណោះស្រាយផ្សេងទៀត ក្នុងការបង្កើនចំនួនពេលវេលាដែលបាល់កំពុងលេង។
លោក Roberto Rosetti បាននិយាយថា៖«យើងប្រាប់អាជ្ញាកណ្តាលរបស់យើងឱ្យបង្កើនល្បឿននៃការចាប់ផ្តើមការលេងឡើងវិញជាជាងផ្តោតលើពេលវេលាបញ្ឈប់»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ