កីឡា
ក្លិបធំៗចំនួន១២នៅអឺរ៉ុបបដិសេធចូលរួមប្រកួតពានថ្មី Super League
ក្លិបធំៗមួយចំនួន១២ នៅតំបន់អឺរ៉ុបបានប្រកាសពីគោលជំហររបស់ខ្លួនដោយប្រឆាំងការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ថ្មី European Super League បន្ទាប់ពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរកាលជាផ្លូវការ។

តុលាការយុត្តិធម៌អឺរ៉ុបបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ពីការចោទប្រកាន់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ក្នុងការហាមកីឡាករ និងក្លិបនៅអឺរ៉ុប ប្រសិនបើពួកគេយល់ព្រមចូលរួមជាមួយ Super League ជារឿងផ្ទុយនឹងច្បាប់។ តាមរយៈសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុប មានន័យថា ស្ថាប័ន UEFA និង FIFA មិនអាចរារាំង ឬបញ្ឍប់ការបង្កើតពានរង្វាន់ថ្មីនេះបានទេ។
ទោះជាយ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានក្លិប២ប៉ុណ្ណោះនៅបន្តគាំទ្រពាន Super League គឺ Barcelona និង Real Madrid របស់អេស្ប៉ាញ។ ផ្ទុយទៅវិញ ក្លិបធំចំនួន១២នៅទ្វីបអឺរ៉ុបបានប្រកាសពីគោលជំហររបស់ខ្លួននៅតែបន្តគាំទ្រ UEFA។

ក្លិប Manchester United បានប្រកាសជាផ្លូវការពីការមិនចូលរូមពាន Super League ដោយបានបញ្ជាក់ថា៖«ជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែប្តេជ្ញាពេញទំហឹងក្នុងការចូលរួមជាមួយ UEFA និងកិច្ចសហប្រតិបត្តិការវិជ្ជមានជាមួយ UEFA, Premier League និងក្លិបផ្សេងទៀតតាមរយៈ ECA លើការអភិវឌ្ឍបន្តនៅអឺរ៉ុប»។

ចំណែក ក្លិប Manchester City បានប្រកាសជាផ្លូវការថា ៖«Manchester City បានបញ្ជាក់កាលពីឆ្នាំ២០២១ ថា ខ្លួនបានអនុម័តជាផ្លូវការពីការដកខ្លួនចេញពី European Super League។ គោលជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែប្តេជ្ញាចិត្តចំពោះតម្លៃបាល់ទាត់អឺរ៉ុប។ យើងនឹងបន្តធ្វើការជាមួយក្លិបផ្សេងទៀតតាមរយៈ ECA និងចូលរួមក្នុងការប្រកួតពានរបស់ UEFA»។

ក្លិប Tottenham Hotspur ប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ដោយបានសង្កត់ធ្ងន់ថា ៖«យើងបញ្ជាក់ពីជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែប្តេជ្ញាចិត្តចំពោះតម្លៃបាល់ទាត់អឺរ៉ុប។ យើងនឹងបន្តធ្វើការជាមួយក្លិបរួមគ្នាតាមរយៈ ECA និងចូលរួមក្នុងការប្រកួតប្រជែង UEFA»។

ក្លិប Chelsea មិនផ្លាស់ប្តូរជំហររបស់ពួកគេដែរតាមរយៈខ្លឹមសារថា ៖«យើងជឿជាក់យ៉ាងមុតមាំដោយធ្វើការជាមួយ Premier League, FA, ក្លិបអឺរ៉ុបផ្សេងទៀត។ តាមរយៈទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយ ECA និងជាមួយ UEFA និង FIFA។ យើងអាចរួមគ្នាបន្តអភិវឌ្ឍហ្គេមអឺរ៉ុបដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា»។

ក្លិប Arsenal បានចេញសេចក្ដីប្រកាសថា ៖«Arsenal នៅតែប្រកាន់គោលជំហរមិនមានការផ្លាស់ប្តូរទេ។ យើងនឹងបន្តលេងក្នុងការប្រកួត UEFA ហើយបន្តធ្វើការជាមួយក្លិបនៅអឺរ៉ុប និងសមាគមក្លឹបអឺរ៉ុប (ECA)»។

ក្លិប Liverpool បានចេញសេចក្តីប្រកាសថា ៖«Liverpool នៅតែមិនចូលរួមក្នុងពាន European Super League។ យើងនឹងបន្តធ្វើការជាមួយក្លិបផ្សេងទៀតតាមរយៈ ECA និងចូលរួមក្នុងការប្រកួត UEFA»។
ក្រៅពីក្លិបធំៗនៅអង់គ្លេសប្រកាសមិនចូលរួមពាន Super League ក្លិបធំនៅអឺរ៉ុបផ្សេងទៀតមាន Bayern Munich, Atletico Madrid, Borussia Dortmund, Roma, PSG និង Inter Milan សុទ្ធតែបានប្រកាសពីការមិនចូលរួមក្នុងពានរង្វាន់ថ្មីនោះដែរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ 90min
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


