Connect with us

កីឡា

Rodri តាមទាន់ Messi និងកីឡាករ ៥នាក់ទៀត ជាកីឡាករឈ្នះពានកំពូលទាំង ៤ ក្នុងពិភពបាល់ទាត់

បានផុស

នៅ

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Rodri បានក្លាយជាកីឡាករទី ៧ បន្ទាប់ពីខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi និងវីបុរសបាល់ទាត់ ៥ នាក់ទៀត ដែលបានឈ្នះពានកំពូលទាំង ៤ ក្នុងពិភពបាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពិតជាមិនមានកីឡាករច្រើននោះទេ ដែលអាចឈ្នះគ្រប់ពាននៃពានកំពូលទាំង ៤ ក្នុងពិភពលោកដូចជាពាន UEFA Champions League, FIFA World Cup, ពានប្រចាំទ្វីប Euro ឬ Copa America និង Ballon d’Or។

គិតត្រឹមពេលនេះ មានតែកីឡាករ ៧ នាក់ប៉ុណ្ណោះ ដោយរាប់ទាំង Rodri ដែលជាកីឡាករចុងក្រោយគេ។ Rodri បានឈ្នះគ្រប់ពាននៃពានទាំង ៤ ខាងលើ បន្ទាប់ពីសមិទ្ធផលធំចុងក្រោយ គឺរូបគេបានជួប អេស្ប៉ាញ លើកពាន World Cup 2026 បន្ទាប់ពីឈ្នះ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០។

ដោយឡែកកីឡាករ ៦ នាក់ផ្សេងទៀត ដែលធ្វើបានកំណត់ត្រានេះដែរ រួមមានវីរបុរស អាល្លឺម៉ង់ លោក Franz Beckenbauer និងលោក Gerd Müller, វីរបុរស បារាំង លោក Zinedine Zidane, វីរបុរស ប្រេស៊ីល លោក Rivaldo និង Ronaldinho និងចុងក្រោយគឺប្រធានក្រុម អាហ្សង់ទីន Lionel Messi៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម