កីឡា
មេ ONE ប្រកាសចូលតំបន់អឺរ៉ុបសម្រាប់ព្រឹត្តិការណ៍ប្រកួតជាច្រើនប្រទេស
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនៅទីផ្សារប្រដាល់អាស៊ី និងកំពុងឈានមុខគេ ស្ថាប័នប្រដាល់ធំលំប្រដាប់ពិភពលោក ONE Championship បានកំពុងដាក់គោលដៅចូលទីផ្សារទ្វីបអឺរ៉ុបថែមទៀត។
កាលពីយប់ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា លោក Chatri Sityodtong នាយកប្រតិបត្តិ និងជាស្ថាបនិក ONE Championship បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកពីគម្រោងរៀបចំការប្រកួតនៅទ្វីបអឺរ៉ុប។ លោកបានសរសេរថា ៖«ដំណឹងទាន់ហេតុការណ៍ៈ ខ្ញុំពិតជារីករាយណាស់ដើម្បីប្រកាសពីគម្រោង Road to ONE: Europe ឬមានន័យថា ដំណើរ ONE ទៅកាន់អឺរ៉ុប»។

តាមការបញ្ជាក់របស់លោកនាយកប្រតិបត្តិ និងជាស្ថាបនិករបស់ ONE Championship គឺដំណើរទៅកាន់អឺរ៉ុបនឹងមានកម្មវិធីប្រកួតខ្សែក្រវាត់ពិភពលោក grand prix ដែលប្រជុំដោយជើងខ្លាំងទម្ងន់ធ្ងន់ឆ្នើមៗ៣២រូបប្រចាំនៅតំបន់អឺរ៉ុប ដែលព្រឹត្តិការណ៍ប្រកួតនឹងត្រូវធ្វើដំណើររៀបចំនៅតាមប្រទេសធំៗដូចជា ហុល្លង់ អាល្លឺម៉ង់ អេស្ប៉ាញ សែប តួកគី និងប្រទេសផ្សេង”ៗទៀត។ សូមបន្តតាមដានព័ត៌មានលំអិត! #WeAreONE។
ទោះបីជាយ៉ាងណានេះជាដំណឹងបឋម ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ នេះអាចចាត់ទុកថា ជាដំណឹងលើកដំបូងដែលស្ថាប័នប្រដាល់ធំលំដាប់ពិភពលោកត្រូវបានប្រកាសជាសាធារណៈសម្រាប់ចូលទីផ្សារអឺរ៉ុបដែលជាថ្នាលសំបូរកីឡាករ កីឡាការិនីប្រដាល់គុនចម្រុះ។
ស្ថាប័នប្រដាល់ ONE Championship បានចាប់ផ្តើមរៀបចំការប្រកួតជាផ្លូវការកាលពីឆ្នាំ២០១១ ដែលក្រោយមកក៏រីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីដូចជារៀបចំការប្រកួតនៅប្រទេសចិន ជប៉ុន និងអារ៉ាប់ជាដើម។ កាលពីមុនបានរៀបចំការប្រកួតរាល់៣ខែម្តង ហើយក្រោយមកមាន២ដងក្នុងមួយខែក៏មាន។ កាលពីខែមេសាកន្លងទៅនេះ ស្ថាប័នប្រដាល់មួយនេះបានរៀបចំកម្មវិធីប្រកួត៤លើកដែលមានន័យថា មួយសប្តាហ៍មានម្តងដើម្បីផ្សាយទៅកាន់ទឹកដីអាមេរិកចេញពីព្រឹកនៅប្រទេសសិង្ហបុរី ត្រូវនឹងពេលល្ងាចនៅទឹកដីអាមេរិក។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ONE Championship នៅខែឧសភានេះស្ថិតនៅចំណាត់ថ្នាក់លេខ៣ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងពិភពលោកតាមរយៈទូរទស្សន៍របស់ Nielsen តាមពីក្រោយលេខ១ លីគបាល់ទាត់កំពូលអង់គ្លេស និងលេខ២ ពានរង្វាន់បាល់ទាត់លំដាប់លេខ១អឺរ៉ុប UCL៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



