Connect with us

កីឡា

យប់មិញទាត់តែមួយពូលមែន តែរកឃើញដល់ទៅ៣ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្រូអាត និងសាធារណរដ្ឋឆែក បានដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ ទ្វីបអឺរ៉ុបឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះចាញ់អង់គ្លេស ១-០ តែក្រុមឆែក ក៏បានឡើងទៅកាន់វគ្គបន្ទាប់ដែរ ដោយសារតែពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ល្អក្នុងពូល D។

ជ័យជម្នះលើឆែក ១-០ បានធ្វើឲ្យអង់គ្លេស ឡើងកាន់តំណែងលេខ១ក្នុងពូល D មាន៧ពិន្ទុ ឈរពីលើក្រូអាត ខណៈក្រុមស្កុតឡែន ស្ថិតនៅបាតពូល ដោយមានត្រឹម១ពិន្ទុប៉ុណ្ណោះ។ 

ជ័យជម្នះ ១-០ របស់អង់គ្លេសលើ ឆែក យប់មិញ រកបានដោយកីឡាករ Raheem Sterling នៅនាទីទី១២។ រីឯការប្រកួតមួយគូទៀត ក្រូអាត បានយកឈ្នះ ស្កុតឡែន ៣-១។ ៣គ្រាប់របស់ក្រូអាត រកបានដោយកីឡាករ Nikola Vlasic នៅនាទីទី១៧, Luka Modric នាទីទី៦២ និង Ivan Perisic នាទីទី៧៧ ខណៈ១គ្រាប់របស់ ស្កុតឡែន រកបានដោយកីឡាករ Callum McGregor នៅនាទីទី៤២៕

ដោយ៖ Vann Vann

ចុចអាន៖ ត្រឹមមួយយប់ រកឃើញដល់ទៅ៤ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៤ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៥ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម