កីឡា
បារាំងហាលអាវវគ្គ១៦ក្រុម តារាឆ្នើម Mbappé ស៊ុតប៉េណាល់ទីអត់ចូល
ក្រុមជម្រើសជាតិបារាំងដែលមនុស្សភាគច្រើនរំពឹងឈានដល់វគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប Euro 2020 បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ប៉េណាល់ទីកាត់សេចក្តីជាមួយស្វីសដោយលទ្ធផល ៤-៥។
សមរភូមិលើទីលានបៃតងរវាងជម្រើសជាតិបារាំង និងស្វីសនៅវគ្គ១៦ក្រុមក្រោយយប់មិញនេះពិតជាជក់ចិត្តខ្លាំងណាស់ បន្ទាប់ពីមាន់គកបារាំងនាំមុខ ៣-១ទៅហើយ ប៉ុន្តែស្វីសបានវាយបកតាមស្មើ ៣-៣។
មែនទែនទៅ ស្វីសបានបើកការនាំមុខ ១-០ មុនដោយកីឡាករ Haris Seferovic នៅនាទីទី១៥ ប៉ុន្តែនៅវគ្គទី២ បារាំងរកបាន៣គ្រាប់ដែលជាធ្វើបានសម្រេចដោយ Karim Benzema ២គ្រាប់នៅនាទីទី៥៧ និង៥៩ ហើយតារាឆ្នើម Pual Pogba ១គ្រាប់នៅនាទី៧៥ ខណៈស្វីសរកបាន១គ្រាប់ទៀតដោយSeferovic ដដែលនៅនាទី៨១។
យ៉ាងណា ការប្រកួតស្ទើរតែបញ្ចប់៩០នាទីដោយលទ្ធផល ៣-២ទៅហើយ ប៉ុន្តែការព្យាយាមរបស់ស្វីសពិតជាមិនខកបំណងឡើយ។ នៅនាទី៩០ ស្វីសបានតាមស្មើ ៣-៣ ដោយកីឡាករ Mario Gavarnovic។
ចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ៣-៣ និងត្រូវបន្ថែមម៉ោង១៥នាទីពីរដង។ យ៉ាងណា រយៈពេលបន្ថែម៣០នាទីនេះ គ្មានគ្រាប់បាល់កើតឡើងឡើយ ហើយតម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្តីរកអ្នកឈ្នះ។
សម្រាប់ការទាត់ប៉េណាល់ទី ស្វីសស៊ុតបានជោគជ័យទាំង៥គ្រាប់ ខណៈបារាំងស៊ុតបានជោគជ័យតែ៤គ្រាប់ប៉ុណ្ណោះ ដោយសារតារាឆ្នើមវ័យក្មេងរបស់ PSG កីឡាករ Kylian Mbappe ស៊ុតត្រូវបានអ្នកចាំទីស្វីសជួយសង្គ្រោះបាន។
អ្នកចាំទីជម្រើសជាតិស្វីស Yann Sommer បានក្លាយជាវីរបុរសជួយសង្គោះការស៊ុតរបស់ Mbappe ហើយនាំជម្រើសជាតិរបស់ខ្លួនឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ចំណែកមួយគូទៀតយប់មិញក៏ស្វិតស្វាញខ្លាំងដែររវាងជម្រើសជាតិអេស្ប៉ាញ និងក្រូអាស៊ី។ ក្រុមទាំងពីរប្រើពេល១២០នាទីទើបរកឃើញអ្នកឈ្នះ។ សម្រាប់៩០នាទីដំបូង ក្រុមទាំងពីរស្មើគ្នា ៣-៣ ប៉ុន្តែក្នុងនាទីបន្ថែម១៥នាទីពីរដង អេស្ប៉ាញរកបាន២គ្រាប់ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ពេលនេះរកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយចំនួន៦ក្រុមហើយគឺ
• ដាណឺម៉ាក់
• អ៉ីតាលី
• ឆែក
• បែលហ្ស៊ិក
• អេស្ប៉ាញ
• ស្វីស
អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


