កីឡា
កន្លែងប្រកួតកីឡាអូឡាំពិកហ្គេមក្រុងតូក្យូ កំពុងតែវាយប្រហារដោយព្យុះទីហ្វុងណេផារតេក
ពេលនេះ ទីក្រុងតូក្យូដែលជាកន្លែងប្រព្រឹត្តទៅនៃការប្រកួតកីឡាអូឡាំពិកកំពុងតែរងការវាយប្រហារដោយព្យុះទីហ្វុងណេផារតេក។
ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជាសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូបានឲ្យដឹងថាជាមួយនឹងការមកដល់នៃខ្យល់ព្រុះនេះ បានធ្វើឲ្យកីឡាក្រៅសាល(Out-Door)មួយចំនួនត្រូវផ្អាក ដូចជាប្រភេទកីឡា sailing canoeing និងអាចអត្តពលកម្មផងដែរ ប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំងប្រភេទ កីឡាក្រៅសាលទាំងអស់នឹងត្រូវផ្អាក ។ ចំពោះកីឡាករ កីឡាការិនី ដែលកំពុងតែស្នាក់នៅ ក្នុងភូមិអូឡាំពិក ក៏មានការប្រកាសឲ្យប្រុងប្រយ័ត្នដែរ។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍កាលពីថ្ងៃចន្ទថា ព្យុះទីហ្វុង ណេផារតេក(Nepartak)កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះ ដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងនោះរួមទាំងទីក្រុងតូក្យូផងដែរ។ នេះបើតាមការចេញ ផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ព្យុះទីហ្វុង Nepartak ត្រូវបានគេគិតទុកថាថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាង លិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយចូលទៅជិតភាគខាងកើត ៊និងភាគឦសាននៃប្រទេ សជប៉ុន កម្មវិធីប្រកួតមួយចំនួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏នឹងអាចរងឥទ្ធិពល ពីអាកាសធាតុដ៏អាក្រក់នេះដែរ។ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់យ៉ាងគំហុក ព្រមជាមួយនឹងខ្យល់បក់បោកខ្លាំង។
ព្យុះទីហ្វុង Nepartak ដែលជាព្យុះទី ៨ នៃឆ្នាំ២០២១ បាននឹងកំពុងធ្វើដំណើរទៅ កាន់ភាគពាយ័ព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងល្បឿនល្បឿនប្រហែល ៣៥គីឡូ ម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារឧតុនិយមរំពឹងថា ក្នុងរយៈពេល ២៤ម៉ោងខាងមុខ (គិតរហូតដល់ពេលរសៀលថ្ងៃអង្គារនេះ) ទឹកភ្លៀងដែលធ្លាក់ចុះមក នឹងមានកម្រិតរហូតដល់ ១៥០មីល្លីម៉ែត្រនៅតំបន់ តូហូគុ (Tohoku) និង ១០០មីល្លីម៉ែត្រនៅតំបន់ កាន់តុ-កុស៊ីន (Kanto-Koshin) រួមទាំងទីក្រុងតូក្យូផងដែរ៕
ដោយ ៖ វិសិទ្ធ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


