កីឡា
២គ្រាប់យប់មិញ ធ្វើឲ្យ Ronaldo បំបែកកំណត់ត្រាពិភពលោក
Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោក ជាកីឡាកររកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេបំផុត ក្នុងការប្រកួតបាល់ទាត់អន្តរជាតិផ្នែកបុរស ដោយខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់ទី១១០ និង១១១ ឲ្យជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីយកឈ្នះ សាធារណរដ្ឋអៀរឡង់ ដោយលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ តែតបញ្ចូលទីបានពីរគ្រាប់នៅចុងម៉ោង ដើម្បីបំបែកកំណត់ត្រាបន្ទាប់ពី ការស៊ុតបាល់ប៉េណាល់ទី ត្រូវបានសង្គ្រោះដោយអ្នកចាំទី Gavin Bazunu។
កំណត់ត្រាចាស់នៃអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតគឺកាន់កាប់ដោយកីឡាករអ៊ីរ៉ង់ Ali Daei នៅចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ ហើយកំណត់ត្រានេះ ត្រូវបាន Ronaldo តាមស្មើក្នុងជំនួបជាមួយមាន់គកបារាំងនៅ យូរ៉ូឆ្នាំ២០២០។

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United រូបនេះ ក៏បានតាមស្មើកំណត់ត្រាអឺរ៉ុបរបស់កីឡាករអេស្ប៉ាញ Sergio Ramos ផងដែរ ក្នុងនាមជាកីឡាករបង្ហាញខ្លួនឲ្យជម្រើសជាតិបានច្រើនបំផុតគឺ ១៨០ លើក។
គ្រាប់បាល់ទាំង១១១របស់ Ronaldo គឺរកបាននៅ៖
- វគ្គជម្រុះ World Cup ៣៣គ្រាប់
- វគ្គជម្រុះយូរ៉ូ ៣១គ្រាប់
- ការប្រកួតមិត្តភាពអន្តរជាតិ ១៩គ្រាប់
- ពានរង្វាន់យូរ៉ូ ១៤គ្រាប់
- World Cup ៧គ្រាប់
- Uefa Nations League ៥គ្រាប់
- Confederations Cup ២គ្រាប់
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហ្វេនៗរង់ចាំយូរហើយ! ទីបំផុត Man Utd បញ្ចេញរូបថត Ronaldo ពាក់ឈុតថ្មីជាលើកដំបូង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស