កីឡា
មិនស្មានដល់ អ្នកពូកែកណ្តាប់ដៃ Martin Nguyen សន្លប់ធំក្រោមកណ្តាប់ដៃ Jae Woong
អ្នកគាំទ្រទូទាំងពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញជើងខ្លាំងឈរលំដាប់លេខ១ក្នុងទម្ងន់ Featherweight កីឡាករវៀតណាម-អូស្ត្រាលី Martin Nguyen បានសន្លប់ធំក្រោមកណ្តាប់ដៃរបស់កីឡាករកូរ៉េខាងត្បូង Kim Jae Woong។
មុនការប្រកួតកាលពីថ្ងៃសុក្រ ទី២៤ ខែកញ្ញាកន្លងទៅនេះ អ្នកគាំទ្របានដាក់ក្តីសង្ឃឹមលើជើងខ្លាំង Martin Nguyen ជាអតីតជើងឯកពិភពលោកពីរប្រភេទទម្ងន់ ពីព្រោះរូបគេធ្លាប់ធ្វើឲ្យសង្វៀនកក្រើកតាមរយៈកណ្តាប់ដៃពិឃាតរបស់គេ។ ជាមួយគ្នានេះតាមរយៈការបោះឆ្នោតលើ ONE Fantsy បង្ហាញថា អ្នកគាំទ្របានជ្រើសរើសយក Martin ដល់ទៅ៧៤% ខណៈ Kim Jae Woong ទទួលបានការគាំទ្រត្រឹមតែ២៦%ប៉ុណ្ណោះ។
សម្រាប់ការប្រកួតគូនេះ កីឡាករទាំងពីរសុទ្ធតែស្វែងរកឱកាសឆ្ពោះទៅរកការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Featherweight នាពេលអនាគតដូចគ្នា។ ជាពិសេស Martin Nguyen បានដាក់ចិត្តស្វែងរកខ្សែក្រវាត់របស់ខ្លួនមកគ្រប់គ្រងវិញ។
ទោះជាយ៉ាងណា ការពិតនៅលើសង្វៀនបានប្រព្រឹត្តទៅត្រឹមពាក់កណ្តាលទឹកទី១ប៉ុណ្ណោះ បន្ទាប់ពីអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Kim Jae Woong បានប្រើកណ្តាប់ដៃស្តាំម៉ាត់ចំថ្គាមរបស់ Martin ឲ្យដួលដាច់ផ្ងាររួចថែមពីរដៃពីលើទៀតដែលបណ្តាលឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមនាទី៣និង១៥ក្នុងទឹកទី១តែម្តង។
នេះជាបរាជ័យដោយសន្លប់ពីរលើកជាប់គ្នា បន្ទាប់ពីការសន្លប់លើកទី១ដោយកណ្តាប់ដៃរបស់ជើងខ្លាំងអាមេរិក Thanh Le ក្នុងទឹកទី៣កាលពីខែតុលា ឆ្នាំ២០២០ ហើយរបូតខ្សែក្រវាត់ពិភពលោកតាំងពីពេលនោះមក។ ដូច្នេះមហិច្ឆតាស្វែងរកខ្សែក្រវាត់របស់ Martin កាន់តែស្តួចស្តើងថែមទៀត។

ផ្ទុយទៅវិញ អ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Kim Jae Woong ដែលរំភើបរីករាយខ្លាំងបំផុតសម្រាប់ជ័យជម្នះលើ Martin ទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ភ្លាមតែម្តង បន្ទាប់ពីទទួលបានជ័យជម្នះដ៏អស្ចារ្យនេះ។
អគ្គនាយក និងស្ថាបនិក ONE លោក Chatri Sityodtong បានសម្រេចផ្តល់ឲ្យ Kim Jae Woong ដែលមានប្រវត្តិប្រកួតឈ្នះ១០ដង និងចាញ់៣ដងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយនឹងនរណាម្នាក់រវាម្ចាស់ខ្សែក្រវាត់ Thanh Le និង Garry Tanon។

សូមបញ្ជាក់ថា Thanh Le ត្រូវឡើងប្រកួតការពារខ្សែក្រវាត់ពិភពលោក ONE Featherweight របស់ខ្លួនជាលើកដំបូងទល់នឹងជើងខ្លាំង Garry Tanon នៅថ្ងៃទី៥ ខែធ្នូ ក្នុងខួប១០ឆ្នាំរបស់ ONE បន្ទាប់ពីកីឡាករអាមេរិករូបនេះដណ្តើមខ្សែក្រវាត់បានពី Martin។ អ្នកឈ្នះរវាងគូនេះត្រូវស្ពាយខ្សែក្រវាត់ឡើងការពារទល់នឹង Kim Jae Woong៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


