កីឡា
ចំណុចខ្លាំងរបស់ Petrosyan និង Superbon ដែលអាចឈ្នះ ក្នុងការដណ្ដើមខ្សែក្រវាត់ឃីកបុកសីង
Giorgio “The Doctor” Petrosyan និង Superbon ដែលសុទ្ធតែជាអ្នកលេងក្បាច់គុនឃីកបុកសីងលំដាប់ពិភពលោកទម្ងន់ featherweight ត្រូវតតាំងគ្នាក្នុងការដណ្ដើមខ្សែក្រវាត់ពិភពលោក ONE Featherweight Kickboxing World Title នាថ្ងៃសុក្រទី ១៥ ខែ តុលានេះនៅព្រឹត្តិការណ៍ ONE: FIRST STRIKE។
សូមតាមដានចំណុចខ្លាំងរបស់តារាជួរមុខទាំងពីរ និងជាចំណុចដែលមានប្រៀបឈ្នះគូប្រកួតនៅថ្ងៃសុក្រនេះដូចខាងក្រោម៖
ចំណុចដែលអាចឈ្នះរបស់ Petrosyan
Petrosyan មានក្បាច់ប្រដាល់ល្អឥតខ្ចោះ៖ Petrosyan ជឿជាក់ថាគេមានក្បាច់ប្រដាល់ល្អជាង Superbon និង ជាផ្នែកមួយដ៏សំខាន់ក្នុងក្បាច់ប្រយុទ្ធ។ កូនកាត់អ៊ីតាលី-អាមេនី រូបនេះធ្វើបានល្អបំផុតពេលក្នុងការប្រើកណ្ដាប់ដៃ ជាទីដែលគេអាចបត់បែនបានល្អ និងគេចវេះពីគ្រោះថ្នាក់បាន ហើយអាចវាយបកបានល្អទៀតផង។ “The Doctor” ចូលចិត្តឈរឲ្យឆ្ងាយបន្តិចដោយការខាវកណ្ដាប់ដៃ និង ដកថយវិញ។ កណ្ដាប់ដៃរបស់ Petrosyan អាចវ៉ៃចេញបានលឿនមុនពេលតារាថៃប៉ុនប៉ងមកលើខ្លួន។ បែបណាក្ដី បើសិន Superbon យកដៃឃុំការពារពីការវាយបកបាន ក៏អ្នកលេងកណ្ដាប់ដៃមកពីក្រុង Milan អាចប្រើកណ្ដាប់ដៃត្រង់បានល្អ ដែលពិបាកនឹងគេចផងដែរ។


Petrosyan អុកជង្គង់ឆ្វេង៖ នៅពេលឈរមុខ Petrosyan គ្រប់គ្នាតែព្រួយបារម្ភអំពីជង្គង់ដ៏គ្រោះថ្នាក់។ ពេលព្យាយាមរងរៀងៗខ្លួន ពួកគេនឹងព្យាយាមចូលអុកជង្គង់ដូចគ្នា។ “The Doctor” ជំនាញវ៉ៃកាត់ដើរចូល ឬ កៀរគូប្រកួតឲ្យនៅកណ្ដាលរេញ។ ពេលមានឱកាសនៅជិត គេមិនឲ្យដៃគូបន្លាស់ទីបានស្រួលទេ។ បើសិនតារាថៃព្យាយាមចូលកៀក កូនកាត់អាមេនី-អ៊ីតាលីច្បាស់ជាព្យាយាមចូលចាប់ និងទាត់ផងដែរ។
ចំណុចខ្លាំងរបស់ Superbon
Superbon ជំនាញធាក់ទប់ ៖ ពេល “The Doctor” មានទំនុកចិត្តក្នុងក្បាច់ប្រដាល់ Superbon ក៏ខ្លាំងក្បាច់ធាក់ទប់មិនឲ្យគូប្រកួតចូលកៀកដែរ។ កីឡាករមកពីបាងកកធាក់ទប់លឿនណាស់ និងមានប្រសិទ្ធភាពទៀតផង។ បើសិនគេធាក់ចូលដងខ្លួន Petrosyan ដែលព្យាយាមចូលកៀក វានឹងធ្វើឲ្យកូនកាត់អ៊ីតាលីអាមេនី រកវិធីប្រើកណ្ដាប់ដៃមិនខាន។ ក្បាច់ធាក់ទប់ជើងស្ដាំរបស់ Superbon គឺ ខ្លាំងណាស់។ គេតែងតែធ្វើឲ្យគូប្រកួតយ៉ាប់យ៉ឺនដោយក្បាច់នេះ។ ដោយពូកែទាត់ទើបជើងទាំងពីរ “The Doctor” អាចចូលក្នុងអន្ទាក់របស់ Superbon។ តារាថៃអាចបញ្ឆោតធាក់ទប់ ហើយប្រើកណ្ដាប់ដៃពេលដៃគូចាប់ជើងបាន។ គេក៏ជំនាញទាត់កៀរគូប្រកួតឲ្យនៅកណ្ដាលរេញផងដែរ។


Superbon មានស្នៀតទាត់យ៉ាងខ្លាំង៖ នរណាក៏ដឹងដែរថា ពេល Superbon ប្រើស្ទិលប្រយុទ្ធពីចម្ងាយ គេមានឱកាសទាត់ខ្លាំងណាស់។ កីឡាករថៃមានថាមពលទាត់ខ្លាំងដោយប្រើជើងទាំងពីរ ហើយ គេបង្ហាញថាគេមានប្រសិទ្ធភាពក្នុងការតតាំងនឹងអ្នកមានជំហរប្រយុទ្ធឆ្វេង។ នៅពេល គេយកឈ្នះ Sitthichai ដើម្បីបានឱកាសមកប្រកួតយកខ្សែក្រវាត់ World Title គេមិនអាចឲ្យ Sitthichai ទាត់ដោយគ្មានការទាត់សងនោះឡើយ និងទាត់វិញដោយប្រើជើងស្ដាំផងដែរ។ Superbon មានភាពឆ្លាតវៃ (IQ) ដើម្បីការពារ, ដើរចូល, និងប្រើកណ្ដាប់ និងជង្គង់គ្រប់ពេល។ ជើងឆ្វេងរបស់បុរសវ័យ ៣១ ឆ្នាំនឹងធ្វើឲ្យ “The Doctor” រក្សាវិធីការពារជាជាងការផ្ដោតលើប្រយុទ្ធ។ គេនឹងធ្វើឲ្យវីរបុរសឃីកបុកសីងពិបាកម៉ិកទឹកចិត្តដោយក្បាច់យ៉ាងខ្លាំងរបស់គេ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


