កីឡា
CAMSOCជំរុញការរៀបចំប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ឲ្យទទួលជោគជ័យ
ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ត្រូវបានសម្រេចជាផ្លូវការហើយ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ2023 បានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ដឹកនាំដោយលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOC កាលពីល្ងាចថ្ងៃទី១៣តុលាម្សិលមិញនេះ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកអគ្គលេខាធិការ វ៉ាត់ ចំរើន បានបញ្ជាក់ថា លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “ ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ គឺជាការបំផុសឆ្ពោះទៅ Sea Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយក៏ជាការប្រកួតតេស្តសាកល្បងមើលការរៀបចំប្រភេទកីឡាមួយ ដើម្បីជាបទពិសោធឆ្ពោះទៅការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ផងដែរ ” ។
គណៈកម្មការរៀបចំការប្រកួតទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ជាកម្មវិធីរបស់CAMSOC ដោយបង្កើតនូវគណៈកម្មការរៀបចំការប្រកួត ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិក៦រូប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាច្រើនរូប ។ទន្ទឹមនេះ ក៏បានបង្កើតអនុគណ:កម្មការជំនាញចំនួន៦ មានដូចជាគណ:កម្មការចុះឈ្មោះប្រទេសដែលចូលរួម បដិសណ្ឋារកិច្ច ស្នាក់នៅ ហូបចុក សន្តិសុខ-សណ្តាប់ធ្នាប់ និងគណ:កម្មការបច្ចេកទេស…។
លោក វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងថា មានប្រទេសចំនួន ៧ ក្នុងចំណោម១១ប្រទេសនៅក្នុងតំបន់អាស៊ានដែលមានទូកក្តោង បានចុះឈ្មោះចូលរួមហើយ ហើយក៏នឹងមានប្រតិភូ រួមទាំងមន្ត្រីកីឡាករនិងអ្នកជំនាញបច្ចេកទេសទូកក្តោង មកពីបណ្ដាប្រទេសទាំង៧នេះចូលរួមប្រហែលជាចំនួន១៥០នាក់ ។ ក្នុងចំនួនប្រតិភូមកពីក្រៅប្រទេស១៥០នាក់នេះ ត្រូវបាន គណៈកម្មការរៀបចំរបស់CAMSOCចាត់ទុកថា ជាចំនួនមួយដែលយើងអាចមានលទ្ធភាពគ្រប់គ្រងបានល្អ ក្នុងកាល:ទេស:នៃការទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩ ។បើតាមការបញ្ជាក់របស់លោកបណ្ឌិតថោងខុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គ្រប់គណ:កម្មការជំនាញទាំងអស់ ត្រូវរៀបចំទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅហូបចុកចំពោះប្រតិភូចូលរួមឲ្យបានល្អ ដើម្បីជាកិត្តិយសរបស់ប្រទេសជាតិយើង ក៏ដូចជាការសាកល្បងរបស់យើងសម្រាប់ឆ្ពោះទៅស៊ីហ្គេម 2023។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់បានល្អនេះ “ យើងត្រូវផ្សាភ្ជាប់ជាមួយនិងមានវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមលក្ខណៈអេសអូភីដែលជាវិធានការស្តង់ដារមួយ ស្របទៅនឹងការរៀបចំអេសអូភីរបស់កីឡានៅអន្តរជាតិដែរ ដែលការអនុវត្តទៅមានប្រសិទ្ធភាពខ្ពស់។ដូច្នេះយើងយកគំរូហ្នឹងដើម្បីរៀបចំការប្រកួតទទួលបានជោគជ័យមានលទ្ធផលល្អ រួមទាំងសុវត្ថិភាពល្អ និងផ្តល់ភាពកក់ក្តៅដល់អ្នកចូលរួមទាំងអស់ផងដែរ ” ។
ការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១នេះ គឺជាការរៀបចំប្រកបទៅដោយលក្ខណៈបច្ចេកទេសខ្ពស់របស់ស្តង់ដារអន្តរជាតិ ដោយបានសហព័ន្ធកីឡាទូកក្តោងរបស់សិង្ហបុរី ជួយផ្ដល់បច្ចេកទេសក្នុងការរៀបចំដល់កម្ពុជា ដូចជាការត្រួតពិនិត្យផ្លូវទឹកក្នុងលំហសមុទ្រ ដែលត្រូវរៀបចំប្រកួតប្រជែង។ មួយទៀត ព្រឹត្តិការណ៍នេះ គឺស្របតាមគោលដៅយុទ្ធសាស្ត្រឆ្ពោះរបស់កម្ពុជាយើងឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៤ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ