កីឡា
Angela Lee ជជែកអំពីគូប្រជែង Stamp Fairtex ដែលប៉ះ Ritu Phogat?
វគ្គផ្ដាច់ព្រ័ត្រ ONE Women’s Atomweight World Grand Prix នឹងចូលមកដល់នៅព្រឹត្តិការណ៍ ONE: WINTER WARRIORS ពេលកីឡាការិនីថៃ Stamp Fairtex ជួបកីឡាការិនីឥណ្ឌា Ritu “The Indian Tigress” Phogat ដើម្បីដណ្ដើមបានខ្សែក្រវាត់ប្រាក់នាថ្ងៃសុក្រ ទី ៣ ខែធ្នូ ចាប់ពីវេលាម៉ោង ៧:៣០ តទៅ (ម៉ោងកម្ពុជា) ពីកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

តើ Angela Lee ម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight ថ្លែងបែបណាមុនជំនួបដ៏សំខាន់នេះ?
Lee បានបញ្ចេញទស្សនៈដូច្នេះ ៖«ខ្ញុំពិតជាស្រលាញ់ Stamp និង Ritu។ ខ្ញុំគិតថា អ្នកទាំងពីរសុទ្ធតែមានឆន្ទៈខ្ពស់ និងជាអ្នកដាក់ខ្លួន។ ខ្ញុំជាអ្នកគាំទ្ររបស់ពួកគេនាពេលនេះ។ ខ្ញុំចង់អបអរសាទរដល់ពួកគេដែលឡើងវគ្គផ្ដាច់ព្រ័ត្រ World Grand Prix។ ខ្ញុំពិតជាអន្ទះសារថា ពួកគេនឹងប្រកួតតតាំងគ្នាដោយរបៀបណានៅថ្ងៃទី ៣ ខែ ធ្នូ នេះ។ ខ្ញុំពិតជាសម្ដែងការវាយតម្លៃ និងគោរពដល់ពួកគេ។ ខ្ញុំគិតថា អ្នកមិនគួរនិយាយអាក្រក់ពីដៃគូអ្នកទេ។ យើងមិនគួរបង្ហាញអារម្មណ៍មួយចំនួនទៅកាន់ពិភពលោកទេ»។

ទន្ទឹមនឹងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន Angela Lee ក៏និយាយអំពីស្នៀតជក់ចិត្តរវាងកីឡាការិនីទាំងពីរ។ គេបន្តថាអ្នករាល់គ្នាបានស្គាល់ Stamp Fairtex។ កីឡាការិនីថា មានជំនាញមួយថៃ និងឃីកបុកសីងកម្រិតពិភពលោក និងជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក។ ហើយ Ritu ក៏មិនធម្មតាដែរ។ កីឡាការិនិឥណ្ឌាខ្លាំងខាងចំបាប់។
Lee បញ្ជាក់ថា៖«ខ្ញុំគិតថា Ritu នឹងប្រើគុនចម្រុះរបស់គេជាភាពខ្លាំង។ គេមានក្បាច់ MMA ល្អប្រសើរ។ គេច្បាស់ជាមានឆន្ទៈខ្លាំងដូចគ្នា។ ខ្ញុំទន្ទឹងរង់ចាំថានរណានឹងគ្រងជើងឯក World Grand Prix»។
ពេលគេសួរថា តើមានសារអ្វីទៅកាន់ Ritu និង Stamp មុនជួបគ្នា?
Angela Lee ឆ្លើយថា៖«ខ្ញុំគ្រាន់តែចង់ឃើញ កីឡាការិនីទាំងពីរធ្វើឲ្យអស់សមត្ថភាព។ ខ្ញុំដឹងថាអ្នកទាំងពីរបានហ្វឹកហាត់យ៉ាងខ្លាំងក្លា។ ទីបំផុត កម្មវិធីនេះចូលដល់ទីបញ្ចប់ហើយ។ គេនឹងរកឃើញជើងឯក Grand Prix ពិតប្រាកដង។ អ្នកទាំងពីរនឹងប្រកួតយ៉ាងខ្លាំងក្លា។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកឈ្នះនៅឆ្នាំក្រោយ»។
កីឡាការិនីទាំងពីរមានកំណត់ត្រាឈ្នះ ៧ដង និងចាញ់ ១ ដងដូចគ្នា។ អ្នកឈ្នះអាចឡើងទៅដណ្ដើមខ្សែក្រវាត់គុនចម្រុះ ONE Women’s Atomweight ពី “Unstoppable” Angela Lee នៅថ្ងៃខាងមុខ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


