កីឡា
រឿងរ៉ាវ ៣ សំខាន់ៗ ដែលត្រូវទស្សនាកម្មវិធី ONE: ONLY THE BRAVE នាថ្ងៃសុក្រនេះ
ONE: ONLY THE BRAVE គឺជាព្រឹត្តិការណ៍ប្រកួតទី២នៅឆ្នាំ២០២២ នេះ ដែលនឹងធ្វើឲ្យរំជួលចិត្ត នៅកីឡដ្ឋាន Singapore Indoor Stadium អមដោយការប្រកួតឃីកបុកសីង និង គុនចម្រុះគួរឲ្យចាប់អារម្មណ៍។ មុនដល់ព្រឹត្តិការណ៍ប្រកួតនាថ្ងៃសុក្រទី ២៨ ខែ មករា នេះ សូមចាប់អារម្មណ៍លើ ៣រឿងសំខាន់ៗដែលគួរឲ្យចាប់អារម្មណ៍ដូចខាងក្រោម៖
#1 ការប្រកួតឃីកបុកសីង Grand Prix វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពីរគូ
នេះជាកម្មវិធីដ៏ធំមួយដែលមានជើងខ្លាំង ៤ រូបស្វែងរកកៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រកម្មវិធី ONE Featherweight Kickboxing World Grand Prix Championship។

តារាឃីកបុកសីងលំដាប់លេខ៣សញ្ជាតិថៃ Sitthichai “Killer Kid” Sitsongpeenong ត្រូវតតាំងនឹង Davit Kiria ក្នុងនាមជាគូឯក។
Sitthichai មានបទពិសោធន៍ច្រើន និងឈ្នះជើងឯកជាច្រើនក្នុងអាជីព ខណៈដែល Kiria មានសមត្ថភាពអាចផ្ដួលកីឡាកររូបណាក៏បាន។ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាក្នុងកម្មវិធី Grand Prix កីឡាករថៃ Smokin’ Jo Nattawut ហក់ចូលជំនួសកីឡាករ Marat Grigorian។ អ្នកលេងកណ្ដាប់ដៃថៃរូបនេះត្រូវតតាំងនឹងកីឡាករលំដាប់លេខ៥ Chingiz “Chinga” Allazov ក្នុងនាមគូឯករង ។
គួរដឹងថា Allazov បានផ្ដួល Samy “AK47” Sana ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលឆ្នាំ ២០១៩ គឺជាការគំរាមកំហែងដ៏ខ្លាំងមួយ។ តែ Nattawut មានកណ្ដាប់ដៃដែលមិននឹកស្មានដល់។ តើកីឡាកររូបណា នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ?
#2 អ្នកជំនាញកណ្ដាប់ដៃបញ្ចប់គូប្រកួត
Tang Kai និង “The Fighting God” Kim Jae Woong សុទ្ធតែជឿថា គេមានជំនាញប្រយុទ្ធដើម្បីឈ្នះការប្រកួតដូចគ្នា ជាពិសេសការប្រើជំហរប្រយុទ្ធ និងបម្លាស់ទីឈរបានល្អ។ ម្នាក់ៗចង់ឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Featherweight World Title។ ម្ចាស់ខ្សែក្រវាត់បច្ចុប្បន្ន គឺ Thanh Le ដែលនឹងត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹង Garry “The Lion Killer” Tonon នៅក្នុងឆ្នាំនេះ។

Tang ដែលស្ថិតនៅលំដាប់ថ្នាក់លេខ៤ បានឈ្នះ ៨ លើកជាប់គ្នា ក្នុងនោះឈ្នះ៦ដងដោយសន្លប់។ ចំណែកគូប្រជែងស្ថិតនៅលំដាប់ថ្នាក់លេខ១ Kim បានឈ្នះ ៣ ដង និងចាញ់ ១ ដង នៅសង្វៀន ONE ក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់ ៣ ដង។
បន្ទាប់ពីបញ្ចប់អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ featherweight កីឡាករ Martin “The Situ-Asian” Nguyen នាប្រកួតចុងក្រោយ “The Fighting God” បានបង្ហាញថាគេជាបេក្ខភាពឡើងប្រជែងជើងឯកពិភពលោកនាថ្ងៃអនាគត។ ពេលនេះ គេទទួលសំណើប្រកួតតទល់នឹង Tang ដែលត្រូវបានចាត់ទុកថាការប្រកួតកម្ដៅសាច់ដុំ។
យ៉ាងណាក្ដី កីឡាករចិននឹងបំផ្លាញ់ផែនការរបស់ Kim ព្រោះថាមិនសម្ដែងការគោរពដល់ខ្លួន ដោយបោះពាក្យសម្ដីថាជាការប្រកួតកម្ដៅសាច់ដុំមុនទៅដណ្ដើមខ្សែក្រវាត់។
#3 តារាទម្ងន់ Strawweight មិនអាចមើលរំលងបាន
នេះជាការប្រកួតកម្រិតកំពូលទម្ងន់ strawweight ដែលកំពុងព្យាយាមបង្កើនសមត្ថភាពឈានទៅដណ្ដើមខ្សែក្រវាត់ពិភពលោក។ កីឡាករលំដាប់ទី៣ Jarred “The Monkey God” Brooks បានស្គាល់កីឡាករលំដាប់ទី៤ Hiroba Minowa ដែលមិនអាចមើលស្រាលបានក្នុងទម្ងន់នេះ។ ប៉ុន្តែ កីឡាករអាមេរិកថាមានវិធីដើម្បីឲ្យកីឡាករជប៉ុនចុះចាញ់បាន។
Minowa ត្រលប់មកវិញនឹងធ្វើឲ្យបានល្អបំផុត។ កីឡាករវ័យ ២៣ ឆ្នាំ ក៏ជឿជាក់ថា គេអាចយកឈ្នះ “The Monkey God” បានដែរដើម្បីស្វែងរកលទ្ធផលល្អឆ្ពោះទៅកម្រិតបន្ទាប់។ កីឡាករកំពុងរះទាំងពីរកាន់តែខិតជិតទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ featherweight ពី Joshua “The Passion” Pacio បន្ទាប់ពីការប្រកួតយប់ថ្ងៃសុក្រនេះ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


