ព័ត៌មានជាតិ
ចាន់ រតនា ប្រាប់ចំណុចពិសេសរបស់ខ្លួនមានប្រៀបលើ Xie Wei
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវប្រកួតជាមួយជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium រាត្រីថ្ងៃសុក្រទី១៨ ខែធ្នូនេះ។
មុនសមរភូមិប្រយុទ្ធកក្រើកសង្វៀននៅប្រទេសសិង្ហបុរីមកដល់ តារាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានសិក្សាស្វែងយល់លំអិតពីដៃគូរបស់ខ្លួនលើកនេះ និងបានឃើញពីលក្ខណៈពិសេសរបស់ខ្លួនដែលមានប្រៀបលើកីឡាករចិន។
ចាន់ រតនា និយាយថា ៖«ការហ្វឹកហាត់របស់ខ្ញុំរលូនជាងកាលនៅពីក្មេង។ កាលពីក្មេង ខ្ញុំហាត់មិនដិតដល់ ធ្វើឲ្យខ្ញុំឆាប់អស់កម្លាំង។ ប៉ុន្តែពេលហាត់គុនចម្រុះ ខំប្រឹងខ្លាំងធ្វើឲ្យខ្ញុំមានកម្លាំងស៊ុហ្វល្អជាងនៅពីក្មេង»។
«សម្រាប់ការហាត់ដិតដល់របស់ខ្ញុំនាពេលនេះគឺខ្ញុំគិតថា Xie Wei ពិតជាមិនស្រួលធ្វើខ្ញុំ ហើយខ្ញុំអាចនិយាយថា ការហ្វឹកហាត់ដិតដល់គឺអាចឲ្យខ្ញុំមានប្រៀបលើគាត់»។
ជាពិសេសទៀតនោះ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា គិតថា ក្បាច់វ៉ៃគុនខ្មែររបស់ខ្លួនគឺមានប្រៀបលើដៃគូលើកនេះ។

«តាមមើលអាវុធរបស់គាត់ (Xie Wei) គឺជំនាញវ៉ៃឃីកបុកសីងគឺមិនមានអ្វីពិសេសទេ។ ខ្ញុំគិតថា អាវុធរបស់គាត់ធម្មតា។ ប្រៀបធៀបជាមួយនឹងក្បាច់វ៉ៃគុនខ្មែរ ខ្ញុំគិតថា ខ្ញុំល្អជាង។ ខ្ញុំអាចទាត់ និងវ៉ៃកណ្តាប់ដៃបានល្អ ហើយខ្ញុំក៏អាចប្រើកែង និងជង្គង់បានទៀត»។ ចាន់ រតនា បានពន្យល់។
អ្នកទាំងពីរជាកីឡាករដែលមានជំនាញវ៉ៃឈរ និងប្រយោលដូចគ្នា ខណៈក្បាច់គុនចម្រុះឬក្បាច់ក្រោមមិនសូវល្អដូច។ ប៉ុន្តែកីឡាករទាំងពីរមានស្នៀតការពារក្បាច់ក្រោមល្អដូចគ្នា។
Xie Wei ត្រូវបានមើលឃើញថា មានកម្លាំងស៊ុហ្វខ្លាំងជាង ចាន់ រតនា ហើយចលនាបម្លាស់ទីក៏លឿនថែមទៀត ពីព្រោះគាត់ទើបអាយុ២៤ឆ្នាំដែលក្មេងជាងអ្នកលេងគុនខ្មែរ១០ឆ្នាំ។

រតនា ប្រាប់ថា ៖«ចំណុចខ្លាំងរបស់គាត់គឺពូកែគ្រប់គ្រងលើដៃគូប្រកួតនៅពេលប្រឈមដៃគូនៅលើសង្វៀន ដោយសារល្បឿនលឿន។ គាត់ល្អក្បាច់ការពារគឺមិនងាយឲ្យដៃគូដាក់គំនាប ឬគៀបសង្កត់លើគាត់បានងាយស្រួល ពីព្រោះកម្លាំងគាត់ខ្លាំង»។
សម្រាប់ការប្រកួតជាមួយ Xie Wei ដែលជាកីឡាករចិនទី៣ត្រូវបាន ចាន់ រតនា សង្ឃឹមថា នឹងព្យាយាមប្រើជំនាញគុនខ្មែរដែលមានបទពិសោធរាប់ឆ្នាំរបស់ខ្លួន។ ទោះជាយ៉ាងណា ប្រសិនបើកីឡាករចិនម្នាក់នេះព្យាយាមវ៉ៃក្បាច់ក្រោមក៏របស់គេមិនខ្លាចដែរ។
ម្ចាស់ក្លឹបប្រដាល់«សិល្បៈ»រំពឹងថា លើកនេះរូបគេនឹងព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់ជាមួយកីឡាករចិន និងបើកផ្លូវទៅរកជួបប្រកួតជាមួយជើងខ្លាំងលំដាប់ពិភពលោក បន្ទាប់ពីចាញ់ពិន្ទុកីឡាករចិនទាំងពីរគឺ Ma Haobin និង Xie Bin ដែលជាកំណត់ត្រាមិនទាន់ឈ្នះកីឡាករចិន។
អ្វីដែលពិសេសទៀតនោះ ចាន់ រតនា ចាត់ទុកកីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


