កីឡា
សមាជិកក្រុមនារីកម្ពុជា បង្ហើបពីការយល់ចិត្តគ្នាបណ្ដើរៗនៅក្នុងក្រុម មុនចេញទៅស៊ីហ្គេម នៅវៀតណាម
កីឡាការិនីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន ជាវៃ បានបង្ហើបឱ្យដឹងថា ខ្លួនជាមួយក្រុមជម្រើសជាតិ ហាក់ចាប់ផ្ដើមយល់ចិត្តគ្នាជាបណ្ដើរៗក្រោយហ្វឹកហាត់បានមួយរយៈ សម្រាប់ក្រុម ត្រៀមស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅវៀតណាម ដែលកម្ពុជា នឹងចូលរួមលើកដំបូង។

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើការបោះជំរំហ្វឹកហាត់រយៈពេលបីសប្តាហ៍ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី មុននឹងចេញទៅប្រទេសវៀតណាម នៅថ្ងៃទី ០៦ ខែមេសា ខាងមុខ។
បាន ជាវៃ ដែលជាកីឡាការិនីមកក្លិបភ្នំពេញក្រោន បានឆ្លើយឆ្លងជាមួយ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «ចំពោះការហ្វឹកហាត់យើងទើបតែធ្វើជាមួយគ្នាបាន ៥,៦ ថ្ងៃ រៀងពិបាកបន្តិច ដោយសារតែយើងមកពីក្លិបផ្សេងៗគ្នា ត្រូវរៀនការយល់ពីគ្នា ពីទម្រង់លេង។ មួយទៀតយើងត្រូវហ្វឹកហាត់ ១ ថ្ងៃ ២ ដងអ៊ីចឹងយើងរៀងក្ដៅនឹងអាកាសធាតុ។»
«ប្រហែលជាចូលដល់អាទិត្យទី ២ យើងអាចនឹងចាប់ផ្ដើមរៀនយល់ពីគ្នាបានច្រើន ហើយយើងផ្ដើមរៀនពីទម្រង់ដើម្បីឱ្យវាបានល្អប្រសើរជាងហ្នឹង។» បាន ជាវៃ បានបន្ថែម។

សូមបញ្ជាក់ថា ក្រុមមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចូលរួមប្រកួតស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម លើប្រភេទកីឡាបាល់ទាត់ ក្នុងវិញ្ញាសាបាល់ទាត់នារី ដែលគ្រោងចាប់ផ្ដើមមុនពិធីបើក (ពិធីបើកនៅថ្ងៃទី ១២ ខែឧសភា) នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ ហើយ កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីន ខណៈឥណ្ឌូនេស៊ី បានសម្រេចដកខ្លួនចេញពីព្រឹត្តិការណ៍។
កីឡាការិនីម្ចាស់ស្បែកជើងមាស លីគបាល់ទាត់នារីកម្ពុជា ដដែលរូបនេះបាននិយាយពីការដកខ្លួនរបស់ឥណ្ឌូនេស៊ី ផងដែរថា៖ «សម្រាប់ការដកខ្លួនរបស់ឥណ្ឌូនេស៊ីវិញ ជាក្រុមមួយដែលយើងអាចលេងជាមួយគាត់បានអ៊ីចឹងយើងបាត់បង់ឱកាសនៅក្នុងការបង្ហាញខ្លួន និងការលេងជាមួយនឹងពួកគាត់ ប៉ុន្តែដែលសំខាន់យើងមានសម្ពាធ ដោយសារតែមាន ៣ ក្រុម ហើយក្រុមដែលនៅសុទ្ធតែជាក្រុមខ្លាំង ប៉ុន្តែអ្វីដែលសំខាន់ពួកខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព។»

បាន ជាវៃ បានចាប់ផ្ដើមលេងបាល់ទាត់ជាមួយក្រុមមួយរបស់ខេត្តបាត់ដំបងគឺ Might Girl ចន្លោះឆ្នាំ ២០១០ ដល់ ២០១៥ ដែលក្រុមនេះ គឺលេងពេលខ្លួនកំពុងស្ថិតនៅក្នុងមណ្ឌលកុមារកំព្រាខេត្តបាត់ដំបង។ ក្រោយពេលរៀនចប់ថ្នាក់ទី១២ ត្រូវមករៀននៅភ្នំពេញ ជាវៃ ត្រូវរកសាលារៀនដោយខ្លួនឯង រហូតដល់ឆ្នាំ ២០១៥ ក្មេងស្រីកំព្រាខាងលើ ក៏ទទួលបានឱកាសចូលហាត់បាល់នៅភ្នំពេញក្រោន ហើយភ្នំពេញក្រោនក៏បានជួយឲ្យខ្លួនបានរៀនចប់ចុងជាប់ដើមនៅឆ្នាំ២០១៩៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


