កីឡា
បាល់ទះក្នុងសាលកម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ទៅចូលរួមស៊ីហ្គេម២០២២ ជាផ្លូវការ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជាផ្លូវការ ១៣ នាក់ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម។
បាល់ទះកម្ពុជានឹងស្ថិតនៅពូល B ជាមួយ ថៃ និងហ្វីលីពីន ខណៈការប្រកួតគ្រោងនឹងធ្វើចន្លោះថ្ងៃទី ១៣ ដល់ទី ២២ ខែឧសភា ឆ្នាំ ២០២២ ស្របពេលដែលប្រកួតបើកឆាកកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ដោយត្រូវប៉ះហ្វីលីពីន នាម៉ោង ១២ ថ្ងៃត្រង់ បន្ទាប់មកនៅថ្ងៃទី ១៨ ខែឧសភា ជួបជាមួយ ថៃ វេលាម៉ោង ១២ ថ្ងៃត្រង់ដដែល។

បញ្ជីឈ្មោះកីឡាករដែលត្រូវបានប្រកាសជាមួយសមាភាពកីឡាករចំនួន ១៣ នាក់រួមមាន ៖ សួន ចាន់ណារ៉ូ, គួនម៉ុម, សឿន ហេង, ផុល រតនៈ, វឿន វាសនា, អាន សុខហេង, គង់ ពិសិដ្ឋ, ឃឹម សុវណ្ណារ៉ា, ឡាង រាសីកែវ, ផល ផានីត, ឈាង ភារដ្ឋ និង ម៉ន សុខនាង។
ជាការចាប់អារម្មណ៍កម្ពុជាក៏មានអាជ្ញាកណ្ដាលមួយរូបចូលរួមកាត់សេចក្ដីផងដែរ គឺ លោក ទែន ឡន ដែលជាអាជ្ញាកណ្ដាលបាល់ទះក្នុងសាលអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។ នេះជាលើកទី ៤ ហើយ ដែលលោកបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈលើកទី ១ ក្នុងឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី លើកទី ២ ឆ្នាំ ២០១៧ នៅប្រទេស ម៉ាឡេស៊ី និងលើកទី ៣ នៅប្រទេសហ្វីលីពីន។
គួររំឮកថា កាលពីស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន បាល់ទះកម្ពុជា បានបញ្ចប់ទៅដោយឈរនៅលេខ ៦ ក្នុងតារាងចំណាត់ថ្នាក់រួមដែលមាន ៧ ក្រុម។ កម្ពុជាដើមឡើយនៅពូល B ជាមួយម្ចាស់ផ្ទះហ្វីលីពីន,ឥណ្ឌូនេស៊ី និងវៀតណាម ហើយប្រកួតឈ្នះ ១ លើវៀតណាម ក្នុងលទ្ធផល ៣ សិត ទល់នឹង ២ ប៉ុន្តែចាញ់ហ្វីលីពីន ៣ សិត ទល់នឹង ០ និងចាញ់ឥណ្ឌូនេស៊ី ៣ សិត ទល់នឹង ០ ដូចគ្ នាហើយក្រុមដែលបានឡើងទៅវគ្គបន្តគឺហ្វីលីពីនជាមួយឥណ្ឌូនេស៊ី។

ដូច្នេះកម្ពុជាត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៥ ជាមួយវៀតណាម ប៉ុន្តែកម្ពុជាត្រូវបានយកឈ្នះវិញម្ដងដោយលទ្ធផល ៣ សិត ទល់នឹង ០។ ងាកទៅចំណាត់ថ្នាក់រួមក្រុមដែលឈ្នះមេដាយមាសគឺបានទៅឥណ្ឌូនេស៊ី ខណៈហ្វីលីពីនបានមេដាយប្រាក់ ស្របពេលដែលមេដាយសំរឹទ្ធបានទៅ ថៃ, លេខ ៤ បានទៅមីយ៉ាន់ម៉ា, លេខ ៥ បានទៅវៀតណាម, លេខ ៦ កម្ពុជា និងលេខ ៧ សិង្ហបុរី៕
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


