កីឡា
កម្ពុជា ស្មើជាមួយ ម៉ាឡេស៊ី ប្រកួតចុងក្រោយ នៃស៊ីហ្គេម២០២២ នៅវៀតណាម
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានស្មើជាមួយ ម៉ាឡេស៊ី ក្នុងការប្រកួតចុងក្រោយ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយលទ្ធល ២-២ ប្រចាំពូល B នៃព្រឹត្តិការណ៍ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ក្នុងការប្រកួតនេះ គ្រាដែលក្រុមទាំងពីរប្រកួតដើម្បីបង្គ្រប់កិច្ចរៀងៗខ្លួន ក្រុមទាំងពីរមិនជាបង្ខំលើការសម្រុកគ្នា ហើយព្យាយាមរហូតអូសបន្លាយដល់នាទី ៤៥+១ កម្ពុជា បានបាល់ពីន័យ ១១ម៉ែត្រ ហើយធ្វើបានសម្រេចដោយកីឡាករ ជួន ចាន់ចាវ ខណៈក្រោយមកអាជ្ញាកណ្ដាល សម្រេចផ្លុំកញ្ជែបញ្ចប់ការប្រកួត នាំឱ្យកម្ពុជា នាំមុខ ថៃ ០ទល់១ នៅវគ្គទី១។
ចូលដល់វគ្គទី២ ម៉ាឡេស៊ី បានបង្កើនសម្ទុះរបស់ខ្លួនរហូតដល់អាចរកគ្រាប់បាល់បាន ១គ្រាប់មកវិញជាបាល់ ១១ម៉ែត្រកាត់សេចក្ដីដូចគ្នា នៅនាទី៥១ ធ្វើបានសម្រេចដោយកីឡាករ Hadi Fayyadh។ យ៉ាងណាមិញ រំលងបាន ១០នាទី ពោលគឺនាទី៦១ ណារ៉ុង កក្កដា បានរកគ្រាប់បាល់នាំមុខឱ្យកម្ពុជា សាជាថ្មី ប៉ុន្តែនៅនាទី៦៨ ម៉ាឡេស៊ី ក៏បន្តតាមពីក្រោយទៀត ដោយកីឡាករ Hadi Fayyadh ដដែល។ ក្រោយមកទៀតក្រុមទាំងពីរបានត្រឹមតែមានឱកាសទាត់ទៅវិញទៅមក តែធ្វើមិនបានសម្រេចឡើយ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា ស្មើជាមួយ ម៉ាឡេស៊ី ២-២។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ឈរនៅលេខ៤ ដដែល ក្រោយប្រកួត ៤ដង ឈ្នះ១ ស្មើ១ និងចាញ់២ មាន ៤ពិន្ទុ ខណៈក្រុមដែល ឡើងគឺ ម៉ាឡេស៊ី ជាមួយថៃ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


