ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ Greenland តវ៉ាប្រឆាំងនឹងការបើកកុងស៊ុល និងដេញអាមេរិកចេញពីទឹកដី
បេសកជនពិសេសអាមេរិក លោក Jeff Landry (R) លើកឡើងកាលថ្ងៃពុធ ថាដល់ពេលដែលសហរដ្ឋអាមេរិកគួរមានឥទ្ធិពលនៅកោះ Greenland ។ កោះនេះត្រូវការសហរដ្ឋអាមេរិក ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏និយាយពីការបង្កើនប្រតិបត្តិការសន្តិសុខជាតិ និងបង្កើតមូលដ្ឋានទ័ពមួយចំនួនទៀតនៅទីនេះឡើងវិញ។ ក្រោយការលើកឡើងនេះ ត្រឹមតែមួយថ្ងៃ ប្រជាជន Greenland រាប់រយនាក់បានចេញតាមដងផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការបើកកុងស៊ុលសហរដ្ឋអាមេរិកនៅប្រទេសខ្លួន ដោយស្រែកថា «ជនជាតិអាមេរិកត្រូវតែត្រឡប់ទៅផ្ទះវិញ!»។

កាសែត The Guardian រាយការណ៍កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិ Greenland និងកាន់ផ្លាកសញ្ញាសរសេរថា «USA Asu» មានន័យថា «សូមបញ្ឈប់អាមេរិក»។ អ្នកផ្សេងទៀតបានស្រែកថា « Greenland ជារបស់ប្រជាជន Greenland» នៅខាងក្រៅសភា។
លោក Aqqalukkuluk Fontain ជារៀបចំការតវ៉ាប្រឆាំងនឹងស្ថានកុងស៊ុលនិងការមកដល់របស់អភិបាលរដ្ឋ Louisiana សហរដ្ឋអាមេរិក លោក Jeff Landry (R) និងជាបេសកជនពិសេសថា៖ « វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីបង្ហាញដល់ប្រជាជនអាមេរិកនូវអ្វីដែលយើងនិយាយរួចហើយថា «ទេ! មានន័យថាទេ» ហើយអនាគតនិងការសម្រេចចិត្តរបស់ Greenland ជាកម្មសិទ្ធិរបស់ប្រជាជនយើង»។
លោកបន្ថែមថា៖ « ការតវ៉ាទាំងនេះមិនមែនញុះញង់ លោក ដូណាល់ ត្រាំ ឬ Jeff Landry ទេ ប៉ុន្តែដើម្បីបង្ហាញដល់ពិភពលោកថា Greenland មានលទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួន។ ការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយ Greenland គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើ Greenland ដួលរលំ ពិភពលោកនឹងដួលរលំអាចនាំឱ្យមានសង្គ្រាមលោកលើកទី៣»។
លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រី Greenland និងអ្នកនយោបាយដទៃទៀតបានបដិសេធការអញ្ជើញឱ្យចូលរួមពិធីបើកស្ថានកុងស៊ុល។ លោក Nielsen ប្រាប់កាសែតប្រចាំថ្ងៃ Sermitsiaq ថា៖ « យើងមិនទាន់បានធ្វើការសម្រេចចិត្តជាគោលការណ៍នៅឡើយទេ ប៉ុន្តែខ្ញុំនឹងមិនចូលរួមទេ»។
លោក Christian Keldsen នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្ម ថា លោក Landry មិនបានទទួលការស្វាគមន៍ដូចដែលលោកសង្ឃឹមទុកនោះទេ។
លោក Keldsen ប្រាប់អ្នកសារព័ត៌មានថា៖ « កាលពីបីខែមុន កោះ Greenland ស្ថិតនៅក្រោមការគំរាមកំហែងនៃការឈ្លានពាននិងការដណ្តើមយក ហើយគាត់ [Landry] គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលគាំទ្រទង្វើនោះ ។ បីខែក្រោយមក អ្នកបង្ហាញខ្លួននៅទីនេះ ដោយចង់បង្កើតមិត្តភក្តិ ចែកសូកូឡាដល់កុមារ និងព្យាយាមចែកមួក MAGA»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


