កីឡា
NOC កម្ពុជា នឹងធ្វើពិធីដង្ហែទង់ស៊ីហ្គេម នៅថ្ងៃស្អែក ដើម្បីបញ្ជាក់ថា ដល់វេនកម្ពុជាហើយ
បន្ទាប់ពីពិធីប្រគល់-ទទួលទង់ស៊ីហ្គេម បញ្ចប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ ពោលគឺនៅថ្ងៃទី២៤ ខែសភា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំក្បួនដង្ហែទង់ស៊ីហ្គេម និងជយលាភីមេដាយ ស៊ីហ្គេមលើកទី ៣១ ដើម្បីជាសារបញ្ជាក់ថា ស៊ីហ្គេម ២០២៣ បានចូលមកដល់វេនរបស់កម្ពុជាហើយ។

តាមគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំក្បួនដង្ហែទង់ស៊ីហ្គេម នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ស្អែកនេះ នាវេលាម៉ោង ៥:៣០នាទីល្ងាច ដោយក្បួនរថយន្ដនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី បត់តាមមហាវិថីព្រះនរោត្តម ត្រង់មន្ទីរពេទ្យអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រលប់មកមហាវិថីព្រះសុរាម្រិត ដល់មហាវិថីព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍សំណូមពរថា ៖«សូមបញ្ជូនសារ ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ឬក៏ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស សូមចូលរួមអបអរសាទរនៅថ្ងៃទី ២៤ វេលាម៉ោង ៥:៣០ល្ងាច គឺប្រតិភូដឹកនាំដោយសម្តេចពិជ័យសេនា នឹងទៅដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយយើងនឹងធ្វើពិធីដង្ហែពីព្រលានយន្ដហោះ។ ដង្ហែទង់ស៊ីហ្គេម ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាស៊ីហ្គេមបានមកដល់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ ដោយយើងហែពីព្រលាន រហូតទៅដល់ វិមានឯករាជ្យ រួចទើបហែត្រលប់ចូលទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ៊ីចឹងសូមត្រៀមអបអរសាទរទាំងអស់គ្នាថា ស៊ីហ្គេមមកដល់កម្ពុជាហើយ ទង់របស់ស៊ីហ្គេម បានបង្ហែមកដល់កម្ពុជា នៅថ្ងៃទី ២៤ ខែឧសភា វេលាម៉ោង ៥ ល្ងាច។ សូមផ្ញើសារនេះទៅដល់ប្រជាពលរដ្ឋទាំងអស់ អ្នកស្នេហាវិស័យកីឡាទាំងអស់ ក៏ដូចជាយុវជនរបស់យើងទាំងអស់ ជួយអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី មេដាយជយលាភីរបស់យើងក្រោយពីចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមផងដែរ»។


សូមរំឮកថា បើគ្មានអ្វីប្រែប្រួលទេ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ គ្រោងនឹងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


