Connect with us

កីឡា

ព្រះខ័ន​រាជស្វាយរៀង​ ប៉ះជាមួយវិសាខា​ ក្នុង​ការ​ប្រកួត​«ពានរង្វាន់ខេមបូឌានលីគខាប់»ល្ងាចនេះ

បានផុស

នៅ

គ្រូបង្វឹក​នៃក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀងលោក ខុនណូ នេស្ដូ (Conor Nestor) រំពឹងថា ការប្រកួតជាមួយក្លិបបាល់ទាត់វិសាខា នឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ក្នុងការប្រកួតយកពានរង្វាន់​បាល់ទាត់ Cambodian League Cup 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Conor Nestor បាននិយាយថា “វាជាការរំឭកឡើងវិញទៅដល់ការប្រកួតផ្ដាច់ព្រ័ត្រពានរបស់សម្តេចតេជោ ហ៊ុន សែន ម្ដងទៀតកាលពីឆ្នាំមុន។ ដូច្នេះយើងសង្ឃឹមថា វាជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត។យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ”។

គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះបានឱ្យដឹងថា៖ “ពិតជាមានការផ្លាស់ប្តូរតូចមួយចំនួន ប៉ុន្តែជាទូទៅរបស់ក្រុមគឺស្រដៀងគ្នា។ ពិតណាស់ពួកគេធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ហើយជាមូលហេតុដែលយើងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ”។

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបវិសាខា វេលាម៉ោង ៦៖៣០ នាទីល្ងាចនេះ ក្រុមឈ្នះនឹងត្រូវឡើងទៅជួបភ្នំពេញក្រោនដែលបានយកឈ្នះណាហ្គាវើលដ៍ កាលពីម្សិលមិញនៅវគ្គផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ពានរង្វាន់​បាល់ទាត់ Cambodian League Cup 2022 បង្កើតឡើងក្នុងឱកាសដែលពានរង្វាន់ League បាល់ទាត់ក្នុងស្រុក លីគទី១ និងលីគទី២ ត្រូវបានសម្រាកដោយសារមានកីឡាករត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងស៊ីហ្គេម ក្រុមហ៊ុនបានបង្កើតពាននេះឡើងដោយមានក្រុមចំនួន ១៦ ចូលរួមប្រកួត ចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម