កីឡា
ព្រះខ័នរាជស្វាយរៀង ឈ្នះក្រុម Petaling Jaya ក្នុងជំនួបមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិប Petaling Jaya City FC ដោយលទ្ធផល ១-០ នៅក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាប្រទេសម៉ាឡេស៊ី។
ក្នុងការប្រកួតនេះ កីឡាករ ១១នាក់របស់ព្រះខ័នរាជស្វាយរៀង ចាប់ផ្ដើមដំបូងមាន អ្នកចាំទី អាំ សុវណ្ណារ៉ាត ខ្សែការពារ ៤រូប គឹម សុខយុទ្ធ, O’Connell, Odawara និងសារ៉េត គ្រីយ៉ា។ ខណៈនៅតំបន់បម្រើមានកីឡាករ សួន សុវណ្ណ, ជា សំណាង និង Mizuno Hikaru។ ចំពោះតំបន់ខាងលើ មិន រតនៈ ចាប់ដៃគូនៅតំបន់ស្លាបសងខាងជាមួយ ប្រាក់ មុន្នីឧត្តម ខណៈ Marcus Haber ឈរជាខ្សែប្រយុទ្ធទោលម្នាក់ឯង។

នៅវគ្គទី១ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបើកការនាំមុខមុននៅនាទី២០ លើក្រុមដែលកំពុងឈរនៅលេខ៨ នៃលីគកំពូលម៉ាឡេស៊ី ដោយកីឡាករ សួន សុវណ្ណ ហើយបានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី១។ លុះចូលដល់វគ្គទី២ គ្រាប់បាល់ពុំមានកើតឡើងឡើយ ធ្វើឱ្យព្រះខ័នរាជស្វាយរៀង យកឈ្នះ Petaling Jaya City FC ដោយលទ្ធផល ១-០។

គួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ កីឡាករកូតាបរទេសថ្មី សញ្ជាតិអេស្ប៉ាញឈ្មោះ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប ក៏បានបង្ហាញខ្លួនក្នុងការប្រកួតនេះផងដែរ។
ព្រះខ័នរាជស្វាយរៀង នឹងនៅសល់ការប្រកួតមួយប្រកួតទៀត គ្រោងធ្វើនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយត្រូវជួបជាមួយក្រុម UiTM FC នៃលីគទី២ ម៉ាឡេស៊ី នាវេលាម៉ោង ៤:០០ល្ងាច (ម៉ោងនៅកម្ពុជា)៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


