កីឡា
ណាហ្គាវើលដ៍ ផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសកីឡាស៊ីហ្គេម
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ណាហ្គាវើលដ៍ បានផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជាស្មើនឹងទឹកប្រាក់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក)ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ខណៈកាលពីស៊ីហ្គេមឆ្នាំ២០១៩ ណាហ្គាវើលដ៍បានឧបត្ថម្ភដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាម៉េរិក)។

សូមអបអរសាទរដល់អត្តពលិកកម្ពុជាដែលបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១
ប្រទេសកម្ពុជា បានឈ្នះមេដាយច្រើនបំផុតបំបែកឯតទគ្គកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងពេលថ្មីៗនេះដោយរកបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងសំរឹទ្ធិ ៤១ គ្រឿងដែលសរុបស្មើនឹងមេដាយ ៦៣ គ្រឿង។ កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង រីឯស៊ីហ្គេមលើកទី៣១ អត្តពលិកកម្ពុជាបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងវិញ្ញាសាឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់ ប៉េតង់៣នាក់ទល់៣នាក់នារី តៃក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម វ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់ ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។

ណាហ្គាវើលដ៍ បានផ្តល់ទឹកប្រាក់រង្វាន់សរុប ៨៨.០០០$ ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ពិធីប្រគល់រង្វាន់នេះ មានការចូលរួមពីគណៈអធិបតីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “យើងខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំក្រោយ។ មេដាយមាសកាលពីពេលថ្មីៗរបស់អត្តពលិករបស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ដែលបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្ររហូតដល់យើងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើននៅក្នុងការប្រកួតលើឆាកអន្តរជាតិ”។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយមកដល់បច្ចុប្បន្នមានរយៈពេល ១០ ឆ្នាំ។ ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦.០០០$ (ប្រាំមួយពាន់ដុល្លារអាម៉េរិក) អត្តពលិកមេដាយមាសក្រុម ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។

លោកបណ្ឌិត ថោង ខុន និង លោក Pern Chen ប្រគល់មូលប្បទានបត្រ ១០.០០០$ ដល់ក្រុមអត្តពលិកមេដាយមាសវ៉ូវីណាម
គួរដឹងផងដែរថា ណាហ្គាវើលដ៍នឹងបន្តគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជាដោយមានកម្មវិធីសហគមន៍ជាច្រើនផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បានឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាពនៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែខ្លាំងមួយកម្រិតទៀតដល់អត្តពលិករបស់ព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់