Connect with us

កីឡា

តម្លៃ​​ខ្លួន​​ខ្ទង់​​ម៉ឺន​ដុល្លារ​ កីឡាករ​​បាល់ទះ​​​ វឿន​ វាសនា​ ផ្ទេរ​​ទៅ​​លេង​​ក្លឹប​​នៅ​​វៀតណាម​​២​​សប្តាហ៍

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​ជា​សមាជិក​ក្លឹប​អាជីព​វិសាខា វឿន វាសនា ​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​អាជីព​របស់​ប្រទេស​វៀតណាម Long An ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ដែល​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក។

កីឡាករ វឿន វាសនា និង​លោក អាំង សេរីពិសិដ្ឋ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​ថា អបអរសាទរ កីឡាករ​​​បាល់ទះ​របស់​វិសាខា វឿន វាសនា បាន​បំបែក​​កំណត់​ត្រា​តម្លៃ​ខ្លួន​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ពិភព​កីឡា​បាល់ទះ​កម្ពុជា​ដែល​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Long An រយៈ​ពេល​ពីរ​សប្តាហ៍​ជាមួយ​​នឹង​តម្លៃ​ខ្ទង់​ម៉ឺនដុល្លា….។

ទោះ​បី​ជា​យ៉ាង​ណា លោក​អគ្គលេខាធិការ​រូប​នេះ​មិន​បាន​បញ្ជាក់​លំអិត​ថា​តើ​តម្លៃ​ខ្លួន​ចំនួន​ប៉ុន្មាន​ដែលកីឡាករ វឿន វាសនា ទទួល​បាន។ កន្លង​មក កីឡាករ​បាល់ទះ​កម្ពុជា​ក៏​ធ្លាប់​បាន​ទៅ​លេង​នៅ​ប្រទេស​ថៃ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​គួរ​សម​ដែរ។

ការ​ចាប់​អារម្មណ៍​ពី​ប្រទេស​ដទៃ​មក​លើ​កីឡាករ​បាល់ទះ​កម្ពុជា​បាន​កើត​មានឡើង បន្ទាប់​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយ​ទទួល​បាន​មេដាយ​សំរិទ្ធ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ក៏​ដូច​ជាមានកំណត់​ត្រា​ឈ្នះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ថៃ​ជា​លើក​ដំបូង​ដែរ។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម

សូម​បញ្ជាក់​ថា វឿន វាសនា មាន​កម្ពស់១.៩២​ម៉ែត្រ មក​ពី​ខេត្ត​បាត់​ដំបង​គឺ​ជា​សមាជិក​ក្លឹប​បាល់ទះ​អាជីព​វិសាខា និង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម