កីឡា
ភ្នំពេញក្រោន របូតគ្រាប់បាល់ ៤ គ្រាប់ ប្រកួតបើកឆាក AFC Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចាញ់ក្លិប Hougang United របស់សិង្ហបុរី ដោយលទ្ធផលប្រផិតប្រផើយ ៤-៣ ក្នុងជំនួបបើកពូល G ពានរង្វាន់ AFC Cup 2022 នៅទឹកដីកណ្ដាលប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ។

ក្នុងការប្រកួតភ្នំពេញក្រោនធ្វើបានល្អមែនទែន ដោយបានបើកការនាំមុខមុនដល់ទៅ ២ គ្រាប់នៅ ២០ នាទីដំបូង។គ្រាប់ទី១ នៅនាទី១៥ ដោយកីឡាករ ជួន ចាន់ចាវ បន្ទាប់មកនៅនាទី១៩ កីឡាករ ប្រាក់ ធីវ៉ា បានបន្ថែមគ្រាប់បាល់ទី២ ឱ្យភ្នំពេញក្រោន។ ប៉ុន្តែក្រោយមកមកនៅនាទី២១ Hougang United បានតាមពីក្រោយបាន ១ គ្រាប់មកវិញដោយកីឡាករ Gomes Bortoluzo និរកបានគ្រាប់តាមស្មើនៅនាទី២៨ ដោយកីឡាករ Samion។ មិនទាន់អស់ចិត្តនៅនាទី ៣៧ Hougang United រកគ្រាប់នាំមុខវិញម្ដង ដោយកីឡាករ ឈុំ ភីសា បានធ្វើឱ្យចូលទីខ្លួនឯង ធ្វើឱ្យចប់វគ្គទី១ Hougang United នាំមុខ ភ្នំពេញក្រោន ៣-២។

ចូលដល់វគ្គទី២ ភ្នំពេញក្រោន ព្យាយាមដើម្បីរកគ្រាប់បាល់ ជាមួយឱកាសមួយចំនួនតែធ្វើមិនបានសម្រេចហើយ Hougang United បានឆក់យកឱកាសស៊ុតគ្រាប់ទី៤ បានសម្រេចនៅនាទី៦០ ដោយកីឡាករ Andre Mortz។ ភ្នំពេញក្រោន ដែលកាន់តែមានសម្ពាធបានព្យាយាមរកគ្រាប់បាល់តាមពីក្រោយ តែនៅតែមិនបានសម្រេច និងអូសបន្លាយដល់នាទី៩០+៣ ទើបអាចរកគ្រាប់បាល់បានដោយកីឡាករ ឆុំ ភីសា និងបានរក្សាលទ្ធផល ៤-៣ ដល់ចប់ការប្រកួត។
ដ្បិតរងបរាជ័យ ប៉ុន្តែភ្នំពេញក្រោន បានមានឱកាសគ្រប់គ្រងបាល់បានយ៉ាងច្រើន ពោលគឺរហូតដល់ទៅ ៦៨.៥% ខណៈមានឱកាសទាត់ដល់ទៅ ១៣ដង និងចំគោលដៅ ៥ដង ខណៈ Hougang United មានឱកាសទាត់ ៥ ជើងនិងចំគោលដៅ ៤ដង ដែលជាគ្រាប់បាល់ទាំង ៤គ្រាប់នេះផ្ទាល់តែម្ដង។
បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅលេខ ៣ នៃតារាងចំណាត់ថ្នាក់ពូល G និងប្រកួតបន្ទាប់ត្រូវជួប Viettel FC របស់វៀតណាម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ