កីឡា
លោកគ្រូ Nestor ថា រាល់ពេលទៅលេងទឹកដីគិរីវង់សុខសែនជ័យគឺពិបាកយកឈ្នះ
ព្រះខន័រាជស្វាយរៀងធ្វើដំណើរទៅទឹកដី គិរីវង់សុខសែនជ័យដើម្បីប្រកួតជុំទី២ ត្រូវនឹងសប្តាហ៍ទី៨នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ វេលាម៉ោង៣:៤៥នាទីរៀលនេះ ដែលផ្សាយផ្ទាល់តាមរយៈផេក កម្ពុជាថ្មី។
សម្រាប់ការប្រកួតនេះលោក Conor Nestor គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀងចាត់ទុកជាការប្រកួតដែលពិបាកយកឈ្នះម្ចាស់ផ្ទះ ពីព្រោះកន្លងមក រាល់ពេលការប្រកួតនៅទឹកដីគិរីសុខសែនជ័យគឺពិបាក។

លោកបានប្រាប់ថា ៖«ពិតណាស់ ការប្រកួតនេះនៅកីឡដ្ឋានរបស់ពួកគេ។ តាមទម្លាប់ គិរីវង់សុខសែនជ័យ ពិបាកយកឈ្នះរាល់ពេលដែលយើងដំណើរទៅទឹកដីខេត្តតាកែវ។ យើងដឹងថា ការប្រកួតនេះនឹងពិបាកខ្លាំង»។
បន្ទាប់ពីចប់ជុំទី១នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ក្លិបនីមួយៗមានពេលវេលាដើម្បីរៀបចំក្រុមជាថ្មីទាំងការប្រកួតមិត្តភាពកម្តៅសាច់ដុំ និងដោះដូរសមាជិកជាដើម។ ចំណែកព្រះខ័នរាជស្វាយរៀងក៏បានចេញទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងនាំចូលសមាជិកថ្មីដើម្បីពង្រឹងក្រុមដែរ។
លោកគ្រូបង្វឹកជនជាតិអៀរឡង់បានឲ្យដឹងថា ៖«ការត្រៀមខ្លួនពិបាកខ្លាំង ពីព្រោះពេលវេលាដោះដូរកីឡាករបើកមុនការប្រកួតនេះមួយថ្ងៃប៉ុណ្ណោះ ដូច្នេះពិបាកក្នុងការចុះបញ្ជីឈ្មោះកីឡាករថ្មីសម្រាប់ការប្រកួតថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ CPL អាចរៀបចំផែនការឲ្យប្រសើរជាងនេះ»។
លោកបានសង្កត់ធ្ងន់ថា ៖«៤ក្រុមផ្សេងទៀតអត់ប្រកួតថ្ងៃនេះទេ ដូច្នេះពួកគេមានពេលវេលាច្រើនសម្រាប់ចុះបញ្ជីកីឡាករថ្មី។ ប្រការនេះធ្វើឲ្យពួកគេមានប្រៀប។ វាជាអ្វីម្យ៉ាងដែលគួរតែជៀសវាងនៅពេលលីគអាជីពកំពុងដំណើរការ»។
ព្រះខ័នរាជស្វាយរៀង បានប្រកាសចុះកុងត្រាសមាជិកថ្មី សញ្ជាតិអេស្ប៉ាញ កីឡាករ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ឈរលេខ១ កំពូលតារាង ត្រឹមជុំទី១ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់៧ប្រកួតគឺ ឈ្នះ៦ដង ស្មើ១ដង មិនដែលចាញ់ មាន១៩ពិន្ទុ ដាច់ក្រុមលេខ ២ បឹងកេត ៦ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


