កីឡា
ពីរខែនេះ យ៉េន ឌីណា រកបានចំណូលជាង៣ម៉ឺនដុល្លារពីប្រដាល់គុនខ្មែរ
អ្នកលេងគុនខ្មែរ យ៉េន ឌីណា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពប្រដាល់គុនខ្មែររបស់ខ្លួនទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស។ បើគិតត្រួយៗក្រៅផ្លូវការ រូបគេរកប្រាក់ចំណូលបានមិនក្រោម៣ម៉ឺនដុល្លារអាមេរិកនោះទេក្នុងរយៈពេលប្រហែលជាពីរខែចុងក្រោយ។

ក្នុងនាមជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម យ៉េន ឌីណា ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២០ ០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះ រូបគេទទួលបាន ៦០០០ដុល្លារអាមេរិកពីណាហ្គាវើលដ៍។
ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភពីស្ថាប័ននានា យ៉េន ឌីណា ក៏ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនមួយចំនួនដូចជាទទួលបានពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ២៥០០ដុល្លារអាមេរិក និង ម៉ន ដានី ចំនួន១០០០ដុល្លារអាមេរិកជាដើម។
លើសពីនេះទៀតនោះ កាលពីចុងសប្តាហ៍កន្លងនេះ យ៉េន ឌីណា បានឈ្នះខ្សែក្រវាត់មួយគ្រឿងនៅសង្វៀន CNC បន្ទាប់ពីផ្តួល ឡុង សំណាង ក្នុងទឹកទី៤។ ការឈ្នះខ្សែក្រវាត់នេះ រូបគេទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ដុល្លារអាមេរិក។ នេះមិនទាន់រាប់បញ្ចូលទាំងតម្លៃខ្លួនឡើងប្រកួតផង។
សរុបប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភខាងលើ យ៉េន ឌីណា ទទួលបានជាង៣ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេលប្រហែលជា២ខែប៉ុណ្ណោះ។ ដូច្នេះអាចនិយាយថា អាជីពប្រដាល់ថ្វីបើឈឺខ្លួន ប្រសិនបើកីឡាករ កីឡាការិនីខំប្រឹងពិតប្រាកដ និងមានសមត្ថភាព ប្រាក់ចំណូលនឹងរត់រក ហើយក៏អាចធ្វើឲ្យជីវភាពធូរធារដែរ។ ស្របពេលទីផ្សារប្រដាល់ក៏មានតម្លៃខ្លួនខ្ពស់ទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


