កីឡា
សាលី អូម៉ើត ទិញម៉ូតូទឹកថ្មី រំពឹងឈ្នះជើងឯកម៉ូតូទឹកពិភពលោក World Series
កីឡាករម៉ូតូទឹកកម្ពុជា សាលី អូម៉ើត បានចេញដំណើរទៅប្រទេសប៉ូឡូញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ដើម្បីចូលរួមប្រកួតជើងឯកម៉ូតូទឹកពិភពលោក 2022 World Series ដែលមាន៣ដំណាក់កាល។

ម្ចាស់មេដាយមាសកីឡាទ្វីបអាស៊ីឆ្នាំ២០១៨ កីឡាករ សាលី អូម៉ើត បានប្រាប់ថា ការប្រកួតជើងឯកម៉ូតូទឹកពិភពលោកនេះកីឡាករមកពី៣ទ្វីបផ្សេងគ្នាគឺអឺរ៉ុប អាមេរិក និងអាស៊ី ហើយការប្រកួតមាន៣ដំណាក់កាល។ ដំណាក់កាលទី១ប្រកួតនៅប្រទេសប៉ូឡូញចាប់ពីថ្ងៃទី១៩ ដល់២៤ ខែកក្កដា ឆ្នាំ២០២២។ ដំណាក់កាលទី២ ប្រកួតនៅសហរដ្ឋអាមេរិក និងដំណាក់កាលទី៣ជាជុំផ្តាច់ព្រ័ត្រប្រកួតនៅប្រទេសថៃ។
សាលី អូម៉ើត នឹងប្រកួត៣វិញ្ញាសា គឺ Pro-Am Ski Modify ដែលជាវិញ្ញាសារូបគេធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ និងវិញ្ញាសា Pro-Am Ski Lites Stock ព្រមទាំង Pro-Am Ski 4 Strokes Stock។ កីឡាករបានប្រាប់ថា ការប្រកួតជើងឯកម៉ូតូទឹកពិភពលោកនេះ ខ្លួនអត់បានចូលរួមប្រកួតរយៈពេល២ឆ្នាំមកហើយដោយសារបញ្ហារបួសឆ្អឹងខ្នង ដូច្នេះសម្រាប់ឆ្នាំ២០២២នេះ ត្រូវតែដណ្តើមពានរង្វាន់មួយនេះ មកជូនកម្ពុជាឲ្យខាងតែបាន។ ការប្តេជ្ញាចិត្តខ្ពស់បែបនេះដោយសាររូបគេបានត្រៀមខ្លួនល្អ ទាំងការហ្វឹកហាត់ និងបានទិញម៉ូតូទឹកថ្មី។

«ខ្ញុំទៅលើកនេះសង្ឃឹមខ្ពស់មែនទែន ពីព្រោះយើងបានត្រៀមខ្លួន និងទិញម៉ូតូថ្មី។ យើងត្រៀមខ្លួនបានល្អមែនទែន។ ឆ្នាំនេះខ្ញុំសង្ឃឹមថា នឹងយកពានរង្វាន់ពិភពលោក World Series មកជូនកម្ពុជាឲ្យទាល់តែបាន»។ អូម៉ើត បានប្តេជ្ញាចិត្ត។
ប្រទេសដែលខ្លាំងមិនអាចមើលស្រាលបាន គឺកីឡាករសហរដ្ឋអាមេរិក ដោយសារពួកគេមានការប្រកួតច្រើនជារៀងរាល់ខែ ដូច្នេះធ្វើឲ្យសមត្ថភាពរបស់ពួកគេកើនឡើងខ្ពស់ដែលខុសពីការប្រកួតនៅអាស៊ី២ខែម្តង។

សម្រាប់កម្ពុជាបញ្ជូនកីឡាករ៧រូប មាន សាលី អូម៉ើត, មីន ម៉ូស្តាន, កៃ វ៉ាន់ស៊ីដែន, មីន អូស្មាន់, សាលី ហ្វីលីន, ស៊ីម សាក់រនី និងប្រតិភូគ្រូបង្វឹក៦នាក់ ដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហប័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


