កីឡា
ព្រះខ័នរាជស្វាយរៀង ត្រឡប់មកឈ្នះសាជាថ្មី និងដាច់ពិន្ទុក្រុមលេខ២ ដល់ទៅ ១០ពិន្ទុ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តជ័យជម្នះទៀតហើយក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយយកឈ្នះណាហ្គាវើលដ៍ ០-១ ក្នុងជំនួបសប្ដាហ៍ទី១២ នៃជុំទី២ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
ការប្រកួតពិតជាតានតឹងតាំងពីកែបាល់ដំបូង ដោយក្រុមទាំងពីរនាមជាក្រុមខ្លាំងដូចគ្នា មានឱកាសច្រើនដូចគ្នាជាមួយការទាត់ចូលទីច្រើនលើកច្រើនសារប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នា។ លុះចូលដល់នាទី៣២ គ្រាប់បាល់ក៏កើតឡើងសម្រាប់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេសដោយកីឡាករ Hikaru Mizuno និងបានរក្សាលទ្ធផល ០-១ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង មានសម្ទុះកាន់តែខ្លាំង ដោយមានឱកាសបន្ថែមផងដែរតែនៅតែមិនទាន់អាចធ្វើបានសម្រេច ហើយណាហ្គាវើលដ៍បានបាត់បង់កីឡាករម្នាក់ផងដែរនោះ យ៉ាងណាគ្រាប់បាល់នៅតែមិនអាចកើតមានឡើង ហើយបានរក្សាលទ្ធផល ០-១ដល់ចប់ការប្រកួត ដើម្បីទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់បំផុត។ លទ្ធផលនេះ ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តបង្កើនពិន្ទុ និងជាពិសេសកាន់កំណត់ត្រាមិនដែលចាញ់ក្នុងលីគ ១២ប្រកួតជាប់ៗគ្នា។
ព្រះខ័នរាជស្វាយរៀង នៅតែឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី១២ ដោយបន្ថែមដល់ ៣២ពិន្ទុ ដាច់ពិន្ទុក្រុមលេខ២ វិសាខា ដល់ទៅ ១០ពិន្ទុ។
ដោយឡែក គីរីវង់សុខសែនជ័យ វិញបានរងបរាជ័យក្រោមថ្វីជើងភ្នំពេញក្រោន ដោយលទ្ធផល ១-៥។ វគ្គទី១ ភ្នំពេញក្រោន នាំមុខ គីរីវង់ ៣-០ លុះចូលដល់វគ្គទី២ ទើបគីរីវង់ សងបាន១គ្រាប់ តែត្រូវភ្នំពេញក្រោន បន្ថែម ២គ្រាប់ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៤ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


