កីឡា
គ្រូកីឡាជនពិការប៊ូស្យាកម្ពុជារៀបរាប់ពីទីលាននៅឥណ្ឌូនេស៊ីមុនការប្រកួត
ក្រុមកីឡាជនពិការប៊ូស្យាកម្ពុជានឹងប្រកួតនៅថ្ងៃស្អែកនេះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីដែលនឹងចាប់បើកជាផ្លូវការនាល្ងាចថ្ងៃទី៣០ ខែកក្កដានេះ។
លោក តេង សុធី គ្រូបង្វឹកក្រុមកីឡាជនពិការប៊ូស្យាកម្ពុជាបានរៀបរាប់ថា បន្ទាប់ពីធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះកូនក្រុមរបស់លោកបានហ្វឹកហាត់រយៈពេល២ថ្ងៃហើយនៅទីលានក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រោយការហ្វឹកហាត់នៅទីលានថ្មីសង្កេតឃើញថា មានលក្ខណៈខុសប្លែកខ្លះពីការហ្វឹកហាត់នៅកម្ពុជា។ ខុសប្លែងត្រង់ថា ទីលាននៅឥណ្ឌូនេស៊ីត្រូវតាមទំហំស្តង់ដា ដូច្នេះថ្មីសម្រាប់ក្រុមប៊ូស្យាកម្ពុជា និងស្រួលជាងទីលាននៅកម្ពុជា។

លោកគ្រូបង្វឹករូបនេះប្រាប់ថា ក្រុមកម្ពុជាមានតែអត្តពលិក៤រូបប៉ុណ្ណោះគឺកីឡាករ២រូប និងកីឡាការិនី២រូប ហើយម្នាក់ប្រកួតតែ១វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាឯកត្តជនដូចគ្នា។ លោកពិតជាសោកស្តាយដែលកម្ពុជាមិនអាចលេងបានគ្រប់វិញ្ញាសា ឬច្រើនវិញ្ញាសា ដោយសារខ្វះកីឡាករ កីឡាការិនីផ្នែកកីឡាប៊ូស្យានេះ។
លោក តេង សុធី មានប្រសាសន៍ថា ៖«ក្តីសង្ឃឹមរបស់ខ្ញុំគឺលើកីឡាករមួយរូប ដោយសារគាត់ហ្វឹកហាត់បានច្រើន និងដិតដល់ជាងកីឡាករ កីឡាការិនីផ្សេងទៀត។ កីឡាករ វណ្ណា ណាក់ ពិការដូចកីឡាករ ពេជ ការ៉េ ដែរ ប៉ុន្តែគាត់មានកាយសម្បទារឹងមាំជាង។ គាត់អាចវាយ គាត់អាចចូលបានខ្លាំងជាង ពេជ ការ៉េ»។
ជាមួយគ្នានេះ កីឡាករ វណ្ណា ណាក់ សង្ឃឹមឈ្នះមេដាយខ្ពស់រហូតដល់៩៥%សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ កីឡាករបានប្រាប់ថា ៖«ការចូលរួមប្រកួតនេះ យើងសង្ឃឹមច្រើនដែរដល់៩៥%។ យើងអាចនឹងទទួលបានជ័យជម្នះ តែមិនដឹងថា មេដាយអ្វីទេ។ ប្រទេសថៃជាដៃគូពិបាកបំផុត។ ចំពោះប្រទេសផ្សេងៗទៀតមិនទាន់ដឹងយ៉ាងណាទេ ពីព្រោះគេក៏ហ្វឹកហាត់ដែរ»។
«ក្បាច់ចាស់គេ យើងចាប់បានអស់ហើយ។ យើងបានតាមដានមើលការហ្វឹកហាត់របស់គេ គឺគេលេងឆ្ងាយ តែយើងស្ទើរឆ្ងាយ ដោយសារទីលាននៅស្រុកយើងអត់ពេញម៉ែត្រ អីចឹងទៅពិបាកហាត់ឆ្ងាយ។ លេងជិត យើងខ្លាំងហើយ មកទីនេះ យើងពង្រឹងឆ្ងាយ។ ទោះគេលេងឆ្ងាយក៏អត់បញ្ហាសម្រាប់យើងដែរ ពីព្រោះនៅទីនេះយើងបានហ្វឹកហាត់ពង្រឹងឆ្ងាយហើយ»។ កីឡាករ វណ្ណា ណាក់ បានបញ្ជាក់។
តាមកាលវិភាគ កីឡាប៊ូស្យា ត្រូវប្រកួតពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ខណៈកម្ពុជាបានបញ្ជូនអត្តពលិកជនពិការកីឡាប៊ូស្យាចំនួន៤រូបគឺលោក តេង សូជី គ្រូបង្វឹក កញ្ញា ថៃ ធីតា គ្រូជំនួយ កីឡាករ វណ្ណា ណាក់, កីឡាករ ពេជ ការ៉េ, កីឡាការិនី សន សាស និង
កីឡាការិនី គាត ចាន់នី៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


