Connect with us

កីឡា

គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង និយាយ​ពី​របៀប​នៃ​ការផ្លាស់ប្ដូរ មិន រតនៈ នៅក្នុង​ការប្រកួត​នា​រដូវ​កាល​នេះ

បានផុស

នៅ

ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​នឹង​កំពុង​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍ ខណៈ​សប្ដាហ៍​ថ្មីៗ​នេះ ទើបតែ​បាន​យកឈ្នះ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធ​ល ០-៤ នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គ្រូបង្វឹក​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង លោក Conor Nestor ក៏បាន​បង្ហើប​ជុំវិញ​ការផ្លាស់ប្ដូរ​កីឡាករ​យុវជន​ដូចជា មិន រតនៈ ជាមួយ ជូ ស៊ិន​ទី ជាដើម​ដែល​គឹ​សង្កេតឃើញ​មានការ​ដោះដូរ​គ្នា​ទៅវិញទៅមក​នៅតាម​ការ​ប្រកួត​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Conor Nestor បានឱ្យ ‘​កម្ពុ​ជាថ្មី​’ ដឹងថា​៖ «​សម្រាប់​ខ្ញុំ យើង​តែងតែមាន​ផែនការ​សម្រាប់ ៦០​នាទី​ដំបូង និង​ផែនការ​សម្រាប់ ៣០​នាទីចុងក្រោយ​។ នៅក្នុង​ប្រកួត​មួយចំនួន ខ្ញុំ​ត្រូវការ​កីឡាករ​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​អាច​លេង​បាន​ក្នុង​រយៈពេល ៣០​នាទីចុងក្រោយ​។​»

«​នៅក្នុង​ការប្រកួត​នេះ យើង​មាន​អារម្មណ៍​ថា​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​រយៈពេល ៣០​នាទីចុងក្រោយ​នៃ​ការប្រកួត គេ​បាន​បន្សល់​ទុកចន្លោះ​ធំ​រវាង​តំបន់​ខ្សែបម្រើ និង​តំបន់​ការពារ ដូច្នេះ​ខ្ញុំ​ចង់ឱ្យ​រតនៈ (​មិន រតនៈ​) ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​សម្រាប់​រយៈពេល​នេះ ព្រោះ​គាត់​អាចបង្កើត​ឱកាស និង​រក​គ្រាប់​បាល់​បាន នៅពេលដែល​ការប្រកួត​កាន់តែ​បើកចំហ​។​»

គួរ​ដឹង​ដែរ​ថា គេ​ស​ង្គេ​ត​ឃើញ មិន រតនៈ ត្រូវបាន​លោក Conor Nestor ដាក់​ឱ្យនៅ​ជា​កីឡាករ​បម្រុង ខណៈ​តែងតែ​ផ្លាស់ប្ដូរ​ចូល​នៅ​វគ្គ​ទី​២ ហើយ​រៀងរាល់​ពេលដែល​គេ​ប្ដូរ​ចូល​គឺ​តែងតែ​ធ្វើឱ្យ​ការប្រកួត​មានការ​ប្រែប្រួល​។ សប្ដាហ៍​មុន​នៅពេលដែល​គេ​ផ្លាស់ប្ដូរ​ចូល គឺអាច​រក​គ្រាប់​បាល់​បាន​ផងដែរ គ្រា​ដែល​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ០-៤៕

​អត្ថបទ​ ៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម