កីឡា
ឯកឧត្តម ហ៊ុន ម៉ានី មានមោទនភាព និងកក់ក្តៅពេលឃើញស្នាមញញឹមអត្តពលិក
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈប្រតិភូកីឡាជនពិការកម្ពុជាមានភាពកក់ក្តៅ និងមោទនភាពដែលបានឃើញផ្ទាល់នូវស្នាមញញឹមរបស់អត្តពលិកកំពុងប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាសមាជិកគណៈប្រតិភូមួយរូប ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូបពិតជាមានការសាទរ និងមោទនភាពចំពោះអ្វីដែលកីឡាករ កីឡាការិនីរបស់យើងសម្រេចបាននៅទឹកដីសូឡូ ក្នុងការប្រកួតប្រជែងនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ អ្វីដែលជាការខំប្រឹងប្រែង ការត្រៀមខ្លួនរបស់គាត់ តំណាងឲ្យប្រទេសទាំងមូល ទាំងប្រជាពលរដ្ឋ១៧លាន ហើយសម្រេចបាននូវភាពជោគជ័យប៉ុណ្ណេះគឺពិតជាអស្ចារ្យមែនទែន។ ខ្ញុំគ្មានអ្វីក្រៅពីការសាទរ មោទនភាព និងកោតសរសើរចំពោះការប្រឹងប្រែងរបស់ពួកគាត់តំណាងឲ្យប្រទេសជាតិ»។
ឯកឧត្តមបន្តថា៖ «ការពុះពាដើម្បីឈ្នះគឺជាកត្តាមួយ។ ពុះពាដែលបង្ហាញពីការលះបង់នៃសមត្ថភាពរបស់គាត់គឺជាកត្តាមួយថែមទៀត ក៏ប៉ុន្តែពួកគាត់ប្រកួតដោយស្នាមញញឹម។ ដោយមិនមានឃើញ ឬឆ្លុះបញ្ចាំង ឬលេចចេញអ្វីដែលជាពិការភាពរបស់គាត់ទេគឺគាត់ប្រកួតប្រជែងដូចយើងទាំងអស់គ្នា។ ស្មារតីនេះ ឆន្ទៈនេះ ការរស់នៅនេះ និងការពុះពារបស់គាត់នេះ ស្នាមញញឹមរបស់គាត់នេះគឺធ្វើឲ្យខ្ញុំមានភាពកក់ក្តៅមែនទែន»។

«ជាពិសេសជួបជាមួយកីឡាករ កីឡាការិនី បានស្វែងយល់ពីពួកគាត់។ ការត្រៀមខ្លួនទាំងបច្ចេកទេសមុនចូលប្រកួតគឺជាភាពរីករាយ និងមោទនភាពរបស់ខ្ញុំ។ ទាំងអស់នេះគឺជាការបើកបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំក្នុងជីវិត។ បើសិនមិនបាននៅជាមួយពួកគាត់ លើកទឹកចិត្តពួកគាត់ កំដពួកគាត់ ទោះលទ្ធផលយ៉ាងណាក៏ដោយ ប្រហែលខ្ញុំមិនបានស្វែងយល់ ស៊ីជម្រៅបន្ថែម ថាតើមានលក្ខណៈពិសេសយ៉ាងណា ដែលយើងត្រូវការយកចិត្តទុកដាក់ដល់ពួកគាត់។ ការគាំទ្រនេះទាំងស្មារតី និងកម្លាំងចិត្តទាំងនៅពេលឈ្នះ ឬចាញ់ ទោះក្នុងកាលៈទេសៈណាដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ យើងត្រូវនៅជាមួយពួកគាត់គ្រប់កាលៈទេសៈ»។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែម៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


