កីឡា
ឆ្នាំថ្មីខាងមុខ ចាន់ រតនា ប្រាថ្នារកទីតាំងបើកក្លឹបឲ្យកាន់តែល្អ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ចង់បានទីតាំងបើកក្លឹបហាត់ប្រាណ និងប្រដាល់«សិល្បៈ»របស់ខ្លួនឲ្យល្អប្រសើរជាងពេលបច្ចុប្បន្នសម្រាប់ឆ្នាំ២០២១ខាងមុខ។
តារាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានប្រាប់ថា រូបគេមិនសូវពេញចិត្តចំពោះទីតាំងក្លឹបប្រដាល់របស់ខ្លួននាពេលបច្ចុប្បន្នទេ។ ទីតាំងបច្ចុប្បន្ននេះគឺស្ដិតនៅផ្ទះលេខ១០៩ ផ្លូវ ១៣BT រាជធានីភ្នំពេញ។

ទីតាំងក្លឹបដែលរូបគេជួលសព្វថ្ងៃនេះមិនសូវមានអំណោយផលល្អសម្រាប់អ្នកដែលស្វែងរក និងមិនសូវស្រលះល្អដែលងាយទាក់ទាញអ្នកទៅហាត់ទាំងខ្មែរ និងបរទេស។ ជាពិសេសទៀតនោះ រូបគេចង់បានបំផុតគឺទីតាំងផ្ទាល់ខ្លួនដែលលែងជួលគេទៀតហើយ។
ចាន់ រតនា បានប្រាប់ថា «សម្រាប់ឆ្នាំថ្មីខាងមុខ គឺខ្ញុំចង់បានទីតាំងបើកក្លឹបផ្ទាល់ខ្លួន តែមិនប្រាកដថា បានសម្រេចឬយ៉ាងណាទេ ពីព្រោះចំណូលចំណាយឆ្នាំ២០២០នេះជួបការលំបាកខ្លាំង»។

«បើមិនអាចស្វែងទីតាំងជារបស់ខ្លួនបើកទេ ក៏ខ្ញុំត្រូវជួលគេដែលមានទីតាំងល្អប្រសើរដែលគេងាយស្គាល់ ងាយស្វែងរក ធំទូលាយ ហើយមិនសូវថ្លៃផង»។ ចាន់ រតនា បានបញ្ជាក់។
រហូតមកដល់ពេលនេះ អ្នកលេងគុនចម្រុះលេខ១កម្ពុជាបានជួលទីតាំងគេបើកក្លឹប«សិល្បៈ»ពីរបីកន្លែងហើយ។ ការជួលនេះគឺពិតជាពិបាកខ្លាំងសម្រាប់រូបគេដែលខំប្រឹងបង្ហាត់សិស្សដើម្បីរកចំណូលសម្រាប់ចេញថ្លៃជួលប្រចាំខែ។
និយាយពីឆ្នាំ២០២០នេះ កីឡាករលេចធ្លោលើឆាកអន្តរជាតិ ONE Championship ចាន់ រតនា មិនខុសពីប្រជាពលរដ្ឋទូទៅ ឬកីឡាករដូចគ្នាឡើយពោលគឺជួបបញ្ហាលំបាកដូចគ្នារឿងចំណូល-ចំណយដោយជំងឺកូវិត-១៩។
ចាន់ រតនា បានឡើងប្រកួតតែម្តងប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ ប៉ុន្តែបានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី៣ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅថ្មីៗនេះ។ សម្រាប់ឆ្នាំថ្មីខាងមុខនេះ រូបគេបានប្តេជ្ញាហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសាងកេរ្តិ៍ឈ្មោះគុនខ្មែរលើឆាកអន្តរជាតិ។
ជាពិសេសទៀតនោះ រូបគេសង្ឃឹមទទួលបានឱកាសឡើងប្រកួតញឹកញាប់ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រង់ក្លឹប ក៏ដូចជាបោះជំហានទៅកាន់ទីកាន់តែខ្ពស់ស្របតាមគោលបំណងរបស់ខ្លួនដែលចង់ក្លាយជាកីឡាករកម្ពុជាទី១ឈ្នះជើងឯកពិភពលោក៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


